ហ្វេនជាច្រើនរិះគន់មិនសំចៃ លើការឆ្លើយបំភ្លឺពីអ្នកគ្រប់គ្រង Miss Grand Cambodia ចាស់

ក្តៅៗដូចបាយពុះ រឿងរ៉ាវកំពុងកើតឡើងរវាងស្ថាប័ន Miss Grand International និងក្រុមហ៊ុន មហាហង្ស របស់ លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រង Miss Grand Cambodia ឆ្នាំមុន បានកំពុងឡើងកម្ដៅយ៉ាងខ្លាំង​លើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកនេះ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International នឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោង ៧:៣០ នាទីយប់នេះ ។

តួយ៉ាង ព្រឹកមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand International បានប្រកាសឱ្យដឹងថា លោក អ៊ិន សុភិន អស់សិទ្ធគ្រប់គ្រង និងរៀបចំកម្មវិធី Miss Grand Cambodia ដោយសារបង់លុយអាជ្ញាប័ណ្ណមិនទាន់ពេលវេលាកំណត់របស់ស្ថាប័ន MGI។ ដូច្នេះថៅកែមហាហង្ស គ្មានសិទ្ធិក្នុងការប្រើប្រាស់ តំណែង 5th Runner up MGI ឈ្មោះ និងយីហោ ឬការផ្សព្វផ្សាយណាមួយដែលទាក់ទងនឹង MGI ត្រូវមានការយល់ព្រមពីស្ថាប័ន MGI ជាមុនសិន។

មិនយូរប៉ុន្មានក្រោយឃើញការបង្ហោះនេះ ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ចាស់គ្រប់គ្រងដោយក្រុមហ៊ុន មហាហង្ស បានចេញមកបំភ្លឺរឿងនេះយ៉ាងដូច្នេះថា «រឿងMiss Grand Cambodia 2023យើងឈប់ធ្វើហើយ បានជំរាបជូនដល់មហាជនដឹងដែរតាំងពីថ្ងៃទី14ខែ12ឆ្នាំ2022ម្លេះ ចុះហេតុអីមកចុះថាគេមិនបង់License 2023អោយ គេ ឈប់ធ្វើហើយចង់លក់អោយអ្នកណាជារឿង MGIទៅកុំមកពាក់ពន្ធ័និង មហាហង្សទៀត តែរឿង Miss Grand Cambodia 2022 ខ្ញុំនៅមានសិទ្ធិព្រោះមហាហង្សបានបង់លុយនិងធ្វើកម្មវិធីរួចហើយ។ សូម Fanៗមេត្តាជ្រាប»។

 
ការឆ្លើយបំភ្លឺរបស់ ក្រុមហ៊ុន មហាហង្ស លើទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia (FB page ចាស់)

គ្រាន់តែឃើញការបង្ហោះនេះភ្លាម មហាជនដែលជាអ្នកគាំទ្រវិស័យ Beauty Pageant ​​នាំគ្នាចេញមុខ Comment រិះគន់ ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ចាស់មិនសំចៃដៃ ដោយបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាក្នុងន័យរិះគន់លើស្ថាប័នគ្រប់គ្រង Miss Grand Cambodia  ចាស់នេះ។

គួររំលឹកផងដែរថា តាមគម្រោង ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International នឹងធ្វើដំនើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង 7:30 នាទីយប់នេះ តែមុននេះបន្តិចនាងបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «សុំយោគយល់​ និងមេត្តាអោយនាងខ្ញុំមានឱកាសបានជួបអ្នកគាំទ្រកម្ពុជា​ និងបានមកទឹកដីកំណេីតនាងខ្ញុំដោយសប្បាយចិត្តម្តងចុះ  នឹកប្រទេសណាស់» ធ្វើឱ្យអ្នកគាំទ្រអាណិតអាសូររូបនាងជាពន់ពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម