ការបង្ហាញខ្លួនរបស់ Fan Bingbing ក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

កាលពីថ្ងៃទី ២៣ ខែកញ្ញា តារាសម្ដែងចិន Fan Bingbing បានបង្ហាញខ្លួននៅឯមហោស្រពភាពយន្តអន្តរជាតិ San Sebastián លើកទី ៧១ ដែលប្រារព្ធឡើងនៅប្រទេសអេស្ប៉ាញ ក្នុងនាមជាសមាជិកគណៈកម្មការមួយរូប។ ពេលលេចមុខលើកម្រាលព្រំភ្លាម ម្ចាស់រហស្សនាមរាជិនីលើកម្រាលព្រំក្រហមរបស់ចិនបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយសម្រស់ស្រស់ស្អាត និងមន្តស្នេហ៍ដ៏ប្រណិតទាក់ទាញខ្លាំង។


ក្នុងវ័យ ៤២ឆ្នាំ Fan Bingbing បានធ្វើឱ្យមហាជននិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាប់អារម្មណ៍ ពេលស្លៀករ៉ូបប្រេន Georges Chakra Fall 2023 Couture ដែលទោះបីជាមានវ័យច្រើនយ៉ាងណា ក៏នៅតែមានភាពស៊ិចស៊ី និងទាក់ទាញ។ ជាពិសេស បើទោះជាថតជាមួយកាម៉េរាធម្មតា ឬតាមកាមេរ៉ាធំៗ ក៏សម្រស់របស់នាងជះចេញមកយ៉ាងស្រស់ស្អាតគ្រប់សន្លឹក។ នៅពេលដែលឈរថតជាមួយភ្ញៀវកិត្តិយសផ្សេងៗ ក៏សម្រស់នាងនៅតែលេចធ្លោជាងគេដែរ។



គួររំឭកថា Fan Bingbing បានបាត់មុខទាំងស្រុងពីវិស័យសិល្បៈចិនចាប់តាំងពីមានរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ២០១៨ ដែលពេលនោះនាងត្រូវតុលាការកាត់ទោសឱ្យបង់ប្រាក់ពិន័យ ១២៧លានដុល្លារអាមេរិក។ ទើបតែរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលគេសង្កេតឃើញនាងបង្ហាញខ្លួនតាមកម្មវិធីអន្តរជាតិផ្សេងៗជាហូរហែ ប៉ុន្តែក៏មិនទាន់មានតម្រុយថានាងអាចមានឱកាសចូលសម្ដែងភាពយន្តក្នុងស្រុកបានឡើងវិញនោះទេ ៕































Account
Security
Favourite Content