Miss World Cambodia 2025 កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា នឹងត្រូវចាកចេញពីមាតុភូមិនៅថ្ងៃនេះ ដើម្បីហោះទៅកាន់ប្រទេសឥណ្ឌា ចូលរួមកម្មវិធី Miss World 2025 នៅទីនោះ។ ពេលនេះសាមីខ្លួនបានទៅដល់ព្រលានយន្តហោះហើយ ដោយមានក្រុមគ្រួសារជាទីស្រលាញ់បានទៅចូលរួមជូនដំណើរផងដែរ។

បើទោះជាប្រទេសឥណ្ឌាកំពុងមានបញ្ហាពិតមែនក៏ រ៉ូសស្យែល មិនបានបោះបង់ការចូលរួមប្រកួត ដែលតំណាងឲ្យកម្ពុជាដែរ។ ក្រៅពីក្រុមគ្រួសារក៏មានមិត្តភ័ក្ដិ ព្រមទាំងលោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន CIM ដែលជាមនុស្សម្នាក់ជួយជ្រោមជ្រែងកញ្ញាក្នុងការប្រកួតកន្លងមក ក៏បានជូននាងដល់ព្រលានយន្តហោះដែរ។
បវរកញ្ញាខ្មែរកាត់អង់គ្លេស Julia Russell Elizabeth Kanika នឹងចូលរួមប្រកួត Miss World 2025 ដែលធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ ៣១ ខែឧសភា នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។ ការចូលរួមប្រកួត Miss World គឺជាបំណងប្រាថ្នារបស់កញ្ញាតាំងពីនៅតូចៗមកម្ល៉េះ ឥឡូនេះ នាងមានឱកាសធ្វើជាតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ វាហាក់ដូចជាសុបិនក្លាយជាការពិត។
អ្នកគាំទ្របានជូនពរ រ៉ូសស្យែល ហ្សូលីយ៉ា ឲ្យទទួលបានជោគជ័យលើឆាកអន្តរជាតិលើកនេះ។ គួរបញ្ជាក់ថាថ្ងៃផ្ដាច់ព្រ័ត្រខាងមុខ ក៏ជាថ្ងៃគម្រប់អាយុ ១៨ ឆ្នាំបវរកញ្ញាខ្មែរកាត់អង់គ្លេសរូបនេះផងដែរ៕









រូបភាព៖ Julia Russell




















































Account
Security
Favourite Content