កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ សមាជិកក្រុមខេប៉ុបជំនាន់ទី ២ ក្រុម F.T. IsIand គឺ Lee Hongki បានបង្ហាញខ្លួនជាភ្ញៀវកិត្ដយសក្នុងកម្មវិធី HSKorea។ ក្នុងឱកាសនោះ លោកបានទម្លាយថាខ្លួនមានជំងឺម្យ៉ាង និងទ្រាំរស់ជាមួយវាអស់រយៈពេលជាច្រើនឆ្នាំ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានភាពភ្ញាក់ផ្អើល ដោយសារតែលោកមើលទៅហាក់មានសុខភាពរឹងមាំ។



តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះ បានលើកឡើងថា លោកមានជំងឺសើស្បែកម៉្យាងមានឈ្មោះ pyogenic granuloma។ លោកមានជំងឺនេះចាប់តាំងពីរៀនវិទ្យាល័យ វាជាជំងឺតំណពូជ និងមានដុំពកតូចៗលើដងខ្លួន ពេលខ្លះវាមានឈាមក្រហមនៅក្នុងនោះ។ ជំងឺមួយនេះដែរ ពិតជាប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ពេលខ្លះលោកត្រូវឈប់សម្ដែង ឬឈប់ច្រៀងភ្លាមៗ ដោយសារការឈឺចាប់។ ពេលខ្លះលោកមិនអាចសូម្បីតែកម្រើក។




តារាប្រុស Lee Hongki និយាយទាំងក្រៀមក្រំថា ពេលខ្លះលោកមិនដឹងត្រូវបកស្រាយប្រាប់ក្រុមការងារ ឬអ្នកធ្វើការជាមួយពីមូលហេតុដែលលោកត្រូវរំសាយការងារចោលភ្លាមៗបែបណានោះទេ ។ នៅពេលដែលខ្ញុំត្រូវឈប់ពីការងារដោយសារតែបញ្ហាសុខភាព មនុស្សជាច្រើនតែងគិតលោកខ្ជិលច្រអូស រកលេសមិនចង់ធ្វើការ។ អ្វីដែលធ្វើឲ្យលោកកាន់តែពិបាកចិត្តសូម្បីតែសមាជិកក្រុម F.T. IsIand ពេលខ្លះក៏បានគិតដូច្នេះមកលើលោក។

បច្ចុប្បន្ន តារាប្រុស Lee Hongki កំពុងបន្ដព្យាបាលជំងឺនេះ និងមានការយកចិត្តទុកដាក់ខ្លាំងពីក្រុមគូ្រពេទ្យ។ ទន្ទឹមនេះ លោកក៏ចង់លើកទឹកចិត្ត និងចែករំលែកដល់អ្នកដែលមានជំងឺដូចលោកសូមកុំអស់សង្ឃឹម។ វាមិនមែនជាកំហុសអ្នកទាំងអស់គ្នាទេដែលកើតមានជំងឺនេះ ត្រូវចេះពិភាក្សាជាមួយអ្នកជុំវិញ ដំបូងវាពិតជាពិបាក តែនៅពេលដែលអ្នកមានភាពក្លាហាននិយាយពីវា អារម្មណ៍អ្នកនឹងធូរស្រាលជាងមុន។


គួរបញ្ជាក់ថា តារាប្រុស Lee Hongki បានចេញប្រឡូកក្នុងវិថីសិល្បៈក្នុងឆ្នាំ ២០០២ ជាតារាសម្ដែង និងក្នុងឆ្នាំ ២០០៧ លោកបានចេញធ្វើជាតារាចម្រៀងជាសមាជិកក្រុម F.T. IsIand។ ក្រុមចម្រៀងនេះទទួលបានការគាំទ្រខ្លាំងកំឡុងឆ្នាំ ២០០៩៕























Account
Security
Favourite Content