នរណាខ្លះដំបូង​គិត​ថា coach នរិទ្ធ ធម្មតាៗ តែមកដល់វគ្គ Final Rhyme ទើបដឹងថាមិនធម្មតា

នរណា​ខ្លះ​ពេល​ប្រកាស​សមាសភាព coach កម្មវិធី The Rapper Cambodia ហើយ​ឃើញ​មាន នរិទ្ធ ដែល​ជា​សមាជិក​ក្រុម Polarix គិត​ថា coach ម្នាក់​នេះ​ធម្មតា​ៗ។ ប៉ុន្តែ​ពេល​ដែល​កម្មវិធី​ចាប់ផ្ដើមប្រកួត រហូត​មក​ដល់វគ្គ Final Rhyme អាទិត្យ​មុន គ្រប់គ្នា​រឹតតែ​ភ្ញាក់ផ្អើល​នូវ​សមត្ថភាព​ដ៏​ខ្ពស់ ​របស់​គ្រូ​បង្វឹក​រូបនេះ ​មាន​ចំពោះ​កូន​ក្រុម។

Coach ម្នាក់​នេះ​ដំបូង​ៗ​អ្នក​ទស្សនា​កម្មវិធី The Rapper គិត​ថា​ធម្មតា តែ​យូរ​ទៅ​ពិតជា​​មិនធម្មតា​ឡើយ​ ព្រោះ​អាច​បង្វឹក​ទាំង​របៀប​រ៉េប និង​បង្ហាត់​ក្បាច់​រាំ​ដល់​កូន​ក្រុម​ថែម​ទៀត​ផង។ សប្ដាហ៍​មុន​បេក្ខភាព​លេចធ្លោ ២ រូប សុទ្ធសឹងតែ​ជា​កូន​ក្រុម​របស់ នរិទ្ធ មាន Goofy និង YuuHai ដោយ​អ្នក​ទាំង ២ មិន​ត្រឹម​មាន​បទ​ចម្រៀង​ដ៏​លេចធ្លោ​ប៉ុណ្ណោះ​ទេ ថែមទាំង​ច្រៀង​រួម​គ្នា​ជាមួយ​គ្រូបង្វឹក​ដែល​មាន​ក្បាច់​រាំ​រស់រវើក ញ៉ាំង​ឲ្យ​ការ​សម្ដែង​រឹតតែ​អស្ចារ្យ​ថែម​ទៀត។

វគ្គ Final Rhyme សប្ដាហ៍​មុន​ឃើញ​ថា ប៉ារ៉ូល​ក្នុង​ចម្រៀង​របស់ Goofy កាន់តែ​វិវត្តន៍​ទៅ​មុខ​ស័ក្ដិសមជាអ្នក​អាជីព​ពិត​ៗ ព្រម​ទាំង​មាន​ក្បាច់​រាំ​ស្រប​ពេល coach លេច​មុខ​លើ​ឆាក។ ងាក​ទៅ​មើល YuuHai វិញ lyric ធ្លាប់​តែកាច ហើយ​អាទិត្យ​នេះ​ថែម​ក្បាច់​រាំ​ក៏​កាច​ទៀត ពិតជា​មិន​អាច​ឃាត់​ មិន​ឲ្យ​អ្នក​ទស្សនា​​ស្រែក​ហ៊ោ​បាន​ឡើយ។

សកម្មភាពបង្វឹកកូនក្រុម

សម្រាប់​ម្ចាស់​បទ “MAYBE” រូប​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ The Rapper Cambodia ឡើយ ព្រោះ​កាលពី​វគ្គ Battle Round ​សប្ដាហ៍​ដំបូង​របស់​កម្មវិធី The Rapper Cambodia ទស្សនិកជន​បាន​ឃើញ កូន​ក្រុម ៣ នាក់ គឺ Vanno, Kan និង Emi រួច​ហើយ ដោយ​កាលនោះ team នោះ​ពិតជា​ដូច​តារា​ចម្រៀង​អាជីព​ដូច្នោះ​ដែរ ដែល​អាច​ច្រៀង​បទ “ពួកម៉ាកទាំង 3” យ៉ាង​ស៊ី​ចង្វាក់​គ្នា និង​ក្បាច់​រាំ​តែ​មួយ​ទៀត​ផង។

ទស្សនិកជន​អ្នក​បាន​កោតសរសើរ​តិចនិក​បង្រៀន​កូន​ក្រុម និង show creative ប្លែក​ៗ​គ្រប់​គ្នា គ្រប់​សប្ដាហ៍​តែម្ដង។ អ្នក​គាំទ្រ​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ថា កូន​ក្រុម​របស់ coach នរិទ្ធ សុទ្ធ​តែពូកែ​ៗ​ទាំង​អស់​ហ្មង មិន​ថា​អ្នក​ធ្លាក់​ទៅ​ហើយ ឬ​អ្នក​នៅ​បន្ត​ឡើយ។ អ្នក​ខ្លះ​ក៏​គិត​ថា ក្នុងចំណោមcoach ទាំង ៤ ដំបូង​គិត​ថា​គាត់​ប្រហែល​បង្វឹក​មិន​សូវ​បាន​ល្អ​ទេ តែ​ដល់​ពេល​នេះ​ទើប​ភ្ញាក់ខ្លួន ហើយ​អ្នក​ខ្លះ​គិត​ថា​កូនក្រុម នរិទ្ធ មាន​ឱកាស​លើក​ពាន​ច្រើន​ជាង​កូន​ក្រុម coach ដទៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា