មហាជនជាច្រើនគិតថា ក្លាយជាសមាជិកក្រុម K-pop ច្បាស់ជាអាចរកប្រាក់ចំណូលបានក្រាស់ក្រែលជាមិនខាន និងរស់នៅជីវិតបែបឡូយឆាយ។ ជាក់ស្ដែងមិនដូច្នេះទាំងអស់ឡើយប្រសិនបើជាក្រុមមិនសូវមានភាពល្បីល្បាញច្បាស់ជាមិនអាចរកប្រាក់ចំណូលបានច្រើនឡើយ បើគិតទាំងថ្លៃចំណាយផ្សេងៗ និងចែកជាមួយក្រុមហ៊ុនទៀតសឹងតែមិនសល់តែម្ដង។

ជាមួយគ្នាដែរ អតីតសមាជិករបស់ក្រុមចម្រៀងខេប៉ុប Halo គឺ Jo SungHo បានទម្លាយពីប្រាក់ចំណូលដែលលោករកបានកំឡុងពេលចេញច្រៀងដែលធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើល។ លោកបានឱ្យដឹងថា លោកទទួលបានប្រាក់ចំនួនប្រហែល ៤៦០ ដុល្លារអាមេរិកក្នុងកំឡុងពេលដែលលោកចេញច្រៀង សរុបទៅគឺមានរយៈពេល ៥ ឆ្នាំ។ ប្រសិនបើប្រៀបធៀបជាមួយក្រុមល្បីៗ វាពិតជាតិចខ្លាំង។


លោកបន្ដថា៖ លោកមិនមានប្រាក់ឡើយ។ លោកមើលទៅហាក់ដូចជារវល់ខ្លាំងណាស់ តែលោករកប្រាក់មិនបានច្រើននោះទេ។ លោកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើអ្វីដូចគ្នាកំឡុងពេលច្រៀង។ បច្ចុប្បន្ន លោកបញ្ចប់អាជីពជាតារា និងរស់នៅសាមញ្ញជាមួយមិត្ដស្រី។

គួរបញ្ជាក់ថា Halo ជាក្រុមចម្រៀងខេប៉ុបបុរសមួយចេញក្នុងឆ្នាំ ២០១៤ ក្រុមចម្រៀងមួយនេះចេញក្នុងជំនាន់ជាមួយក្រុម EXO, BTS, Nuest និង BTOB ជាដើម ព្រមទាំងត្រូវបានគេរំពឹងថាអាចក្លាយជាក្រុមដែលល្បីល្បាញមួយផងដែរ តែគួរឱ្យសោកស្ដាយក្រុមចម្រៀងនេះមិនអាចទាក់ទាញមហាជនឱ្យមកចាប់អារម្មណ៍ខ្លាំងមកលើពួកគេបាន។ Halo បានប្រកាសរំសាយក្រុមនៅក្នុងឆ្នាំ ២០១៩ ក្រោយមិនទទួលបានការគាំទ្រពីមហាជន៕




























Account
Security
Favourite Content