ទោះឃ្លាតទៅលែងត្រលប់អស់ ៧ ឆ្នាំហើយមែន តែ Jonghyun នៅតែមានវត្តមានក្នុងបេះដូងសមាជិក និងអ្នកគាំទ្រ

រាប់ចាប់ពីថ្ងៃដំបូងមកដល់ពេលនេះ គឺរយៈពេល ៧ ឆ្នាំទៅហើយដែល Jonghyun សមាជិកក្រុម SHINee បានចាកចេញពីមនុស្សជាច្រើនស្រឡាញ់ សមាជិកក្រុម និងអ្នកគាំទ្រ។ ប៉ុន្តែតន្រ្ដី និងរាល់សកម្មភាពរបស់លោកនឹងត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងបេះដូងមនុស្សជាច្រើន។

កាលពីថ្ងៃទី១៨ ខែធ្នូ ថ្មីៗនេះផលិតកម្ម SM Entertainment បានបង្ហោះរូបរបស់ Jonghyun នៅលើគណនីផ្លូវការរបស់ SHINee អមជាមួយនឹងសំណេរថា៖ «ពួកយើងនឹងស្រឡាញ់អ្នកជានិច្ច» ដោយមានអ្នកគាំទ្រជាច្រើនចូលរួមបញ្ចេញមតិនឹករឮក និងមានក្ដីស្រឡាញ់សម្រាប់លោកជានិច្ច។ ជាមួយគ្នានេះ សូម្បីតែ Minho សមាជិក​រួមក្រុមក៏បានចែករំលែករូបលោកនៅលើ story ដោយសរសេរថា “ស្រឡាញ់អ្នកខ្លាំងណាស់” ដោយទំនងលោកក៏មានចិត្តនឹករឭកដល់សមាជិកដែលចាកចេញគ្មានថ្ងៃត្រលប់ម្នាក់នេះខ្លាំងមិនចាញ់គេដែរ។

គួររំឭកដែរថា Jonghyun បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម SHINee ក្នុងឆ្នាំ ២០០៨ ជាមួយនឹងបទចម្រៀងល្បីៗជាច្រើនដូចជា Replay, Ring Ding Dong និង Lucifer ជាដើម។ មិនត្រឹមប៉ុណ្ណេះ លោកក៏ត្រូវបានគេស្គាល់តាមរយៈសំឡេងដ៏ពិសេសប្លែករបស់លោក និងជាអ្នកនិពន្ធបទចម្រៀងដោយបានចេញចម្រៀងទោលដូចជា Déjà-Boo និង End of a Day ខណៈលោកក៏បានចូលរួមនិពន្ធបទចម្រៀងដូចជា Gloomy Clock របស់ IU និង Breathe របស់ Lee Hi ផងដែរ។

ជាអកុសលនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ Jonghyun ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់លោកក្នុងទីក្រុង Cheongdam-dong ទីក្រុងសេអ៊ូលក្នុងវ័យ ២៧ ឆ្នាំដោយសារជំងឺបាក់ទឹកចិត្ត។ មុនលាចាកលោក Jonghyun ក៏បានបន្សល់ទុកសំបុត្រមួយច្បាប់ដែលបានសរសេរថា៖ គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើបានល្អ។ គ្រាន់តែប្រាប់ថាខ្ញុំខំប្រឹងធ្វើការ។ សូមកុំបន្ទោសខ្ញុំចំពោះការចាកចេញ ខ្ញុំពិតជាបានធ្វើការយ៉ាងលំបាក។ លាហើយ!

ការចាកចេញរបស់លោកពិតធ្វើឱ្យក្រុមគ្រួសារ សមាជិកក្រុម និងអ្នកគាំទ្រមានការរន្ធត់ចិត្តយ៉ាងខ្លាំងដោយមិននឹកស្មានថាលោករងសម្ពាធផ្លូវចិត្តខ្លាំង និងជ្រើសរើសបញ្ចប់គ្រប់យ៉ាងគ្មានពេលវិលវិញ។ យ៉ាងណាមិញនៅឆ្នាំ ២០១៨ គ្រួសាររបស់លោកក៏បានបង្កើតមូលនិធិ Shiny Foundation-For Always Jonghyun ដោយប្រើសិទ្ធិអ្នកនិពន្ធបទចម្រៀងរបស់លោកដើម្បីផ្តល់អាហារូបករណ៍ និងគាំទ្រសិល្បករវ័យក្មេងដែលកំពុងជួបការលំបាកដោយបន្តនូវចិត្តការអាណិត និងការយកចិត្តទុកដាក់របស់ Jonghyun៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *