អ៊ីវ៉ា មិនប្រាថ្នាស្នេហាណាផ្តើមចេញពីមិត្តភាព

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា ថ្មី​ៗ​នេះ​បាន​ប្រាប់​ឱ្យ AMS ដឹង​ថា នាង​បាន​សម្រេចចិត្ត​ពន្យារ​ពេល​គិត​រឿង​បេះដូង​សិន​ហើយ ដោយ​ចង់​ទុក​ពេល ១ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត ឬ​អាច​យូរ​ជាង​នេះ​ក៏​ថា​បាន។ ការ​ប្រាប់​យ៉ាង​ដូច្នេះ ខណៈ​គេ​មើល​ឃើញ​ថា ពេល​នេះ​ស្រី​ស្រស់​កូន​អ្នក​កំពង់ស្ពឺ កំពុងតែ​មមាញឹក និង​ការងារ​សិល្បៈ​ចម្រៀង ក៏​ដូច​ជា​របរ​រកស៊ី​ក្រៅ​រង្វង់​សិល្បៈ ដោយ​នាង​មាន​បើក​ហាង​អាហារ និង​ហាង​លក់​សម្លៀកបំពាក់​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឱ្យ​នាង​កាន់តែ​មមាញឹក​ខ្លាំង​ឡើង។

ថ្វី​បើ​ប្រាប់​មក​ថា នាង​សម្រេចចិត្ត​ពន្យារ​ពេល​រឿង​បេះដូង តែ​ម្ចាស់​បទ «បើ​អស់​ចិត្ត» មិន​លាក់លៀម​នោះ​ទេ​ថា នាង​ពិត​ជា​មាន​គេ​ស្រលាញ់​ពេញ​ចិត្ត​ច្រើន​មែន ប៉ុន្តែ​រូប​នាង​នៅ​មិន​ទាន់​គិត​ពី​រឿង​នេះ​នៅ​ឡើយ។ រឿង​ម៉្យាង​ដែល​តារា​ស្រី​រាង​ស្លីម​សំឡេង​ធ្ងន់​ដែល​មាន​ឈ្មោះ​ពិត​ថា ឃិន ស្រីនាថ សង្កត់​ធ្ងន់​នោះ​គឺ នាង​មិន​ប្រាថ្នា​ស្នេហា​ដែល​ផ្ដើម​ចេញ​ពី​មិត្តភាព​នោះ​ទេ។ 

អ៊ីវ៉ា រៀបរាប់​​ថា៖ «សម្រាប់​រឿង​បេះ​ដូង​អត់ទាន់​គិត​ទេ ចាំ​មើល ១ ឆ្នាំ២ទៀត … លើក​រហូត ឆ្នាំ​ក្រោយ​ៗ​ទៀត។ សម្រាប់​ខ្ញុំ ខ្ញុំ​អត់​រើស​អី​ច្រើន​ទេ តែ​គ្រាន់​ថា បើ​និ​យាយ ១ ម៉ាត់​ទៅ សម្បូរ​គេ​ស្រលាញ់​ដែរ តែ​គ្រាន់​ថា​យើង​វា​អត់​ទាន់​មាន​និស្ស័យ​អី​ជាមួយ មើល​ទៅ​អ្នក​រាប់អាន​គ្នា​ភាគច្រើន ច្រើនតែ​ប្តូរ​ពី​ការ​រាប់អាន​គ្នា​មក​ស្រលាញ់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​អាច​ទទួល​ក្ដី​ស្រលាញ់​មួយ​ហ្នឹង​បាន​ទេ ដោយសារ​តែ​ខ្លាច​ថ្ងៃ​ក្រោយ​ទៅ​យើង​មាន​បញ្ហា​អី​ទៅ វា​ទៅ​ជា​មើល​មុខ​គ្នា​អត់​ត្រង់! ចឹង សុខ​ចិត្ត​ឱ្យ​គឺ​ជា​ការ​រាប់អាន​គ្នា​ធម្មតា ឱ្យ​គេ​លួច​ស្រលាញ់​យើង​ម្នាក់ឯង (សើច)»។

គួរ​រលឹក​ផង​ដែរ​ថា ឃិន ស្រីនាថ ឬ អ៊ីវ៉ា ធ្លាប់​ផ្ដល់​កិច្ច​សម្ភាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​ទៅ​ថា នាង​មិន​ទុក​ភាព​នៅ​លីវ​របស់​ខ្លួនឯង​ឱ្យ​លើស​ពី​អាយុ ៣០ ឆ្នាំ​នោះ ខណៈ​ឆ្នាំ​នេះ​រូប​នាង​មាន​អាយុ ២៩ ឆ្នាំ​ហើយ តែ​បែរជា​ប្រាប់​លើក​ពេល​រឿង​បេះដូង​ទៅ​វិញ ធ្វើឱ្យ​អ្នក​លួច​ស្នេហ៍​នាង​ត្រូវ​ខក​ចិត្ត​សិន​ទៅ​តាម​នោះ​ដែរ។

អ៊ីវ៉ា មិន​ខុស​ពី​សិល្បករ​រួម​អាជីព​ប៉ុន្មាន​ទេ ដែល​គេច​មិន​ផុត​ពី​រឿង​អាស្រូវ​ស្នេហា ព្រោះ​កន្លង​មក​រូប​នាង​ត្រូវ​គេ​ដឹង​ថា ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ទ្រព្យ​ស្តុក​ម្នាក់​នៅ​ខេត្ត​សៀមរាប តែ​ស្នេហា​នោះ​បាន​ចែក​ផ្លូវ​គ្នា​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ក្រោយ​មក​ក៏​ធ្លាប់​លេចឮ​ដំណឹង​ថា នាង​មាន​គេ​តាម​ស្នេហ៍​ហូរហែ​ដែរ។ កន្លង​ទៅ​ថ្មី​ៗ​នេះ អ៊ីវ៉ា ក៏​ត្រូវ​មហាជន​សង្ស័យ​ចំពោះ​សម្ពន្ធភាព​ជាមួយ​ប្អូន​ប្រុស​លោក មាស សាលី វេហាស៍ បន្ទាប់ពី​បុរស​ម្នាក់​នេះ​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​រូប​នាង។ ជុំវិញ​ការ​សង្ស័យ​នេះ​ត្រូវ ​អ៊ីវ៉ា បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពេល​កន្លង​ទៅ​ថា នាង​ប្រាកដ​ក្នុង​ចិត្ត ថា​រឿង​នេះ​វា​មិន​អាច​ក្លាយ​ទៅ​ជា​ស្នេហា​បាន​ទេ ទើប​ធ្វើ​ឱ្យ​រឿង​នេះ​រសាយ​បាត់​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង