ដំណឹងដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្ដាយខ្លាំងគឺតារាសម្ដែងប្រុសលោក Angus Cloud ដែលសម្ដែងក្នុងរឿងភាគល្បី Euphoria បានទទួលមរណភាពនៅអាយុ ២៥ ឆ្នាំ។

យោងតាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា តារាប្រុស Angus Cloud បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅឯផ្ទះរបស់ក្រុមគ្រួសារលោកក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ចំពោះមូលហេតុមិនទាន់ត្រូវបានបញ្ជាក់នៅឡើយថាបណ្ដាលមកពីអ្វី។
បើយោងតាមប្រភពជិតស្និទ្ធបានទម្លាយថា តារាប្រុស Angus Cloud ធ្លាប់មានគំនិតចង់សម្លាប់ខ្លួនបន្ទាប់ពីត្រឡប់មកពីកន្លែងបញ្ចុះសពរបស់ឳពុកលោក។ ជាមួយគ្នាដែរ មុនទទួលមរណភាពចំនួន ២ សប្ដាហ៍លោកបានបង្ហោះរូបភាពឳពុករបស់ខ្លួន និងសារថា “នឹករូបអ្នកណាស់”។

ការចាកចេញរបស់តារាប្រុស Angus Cloud បានធ្វើឱ្យក្រុមគ្រួសារ និងមិត្ដរួមអាជីពហាក់មានការសោកស្ដាយខ្លាំងដោយសាររូបលោកជាមនុស្សមានទេពកោសល្យ និងមានអត្ដចរិតល្អម្នាក់។
គួរបញ្ជាក់ ក្រៅពីសម្ដែងក្នុងរឿងភាគល្បី Euphoria តារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងភាពយន្ដកុនចំនួន ២ ទៀតគឺ North Hollywood និង The Line៕



























Account
Security
Favourite Content