ពិតណាស់ ការចាកចេញរបស់ Moon Bin នៅតែជារឿងពិបាកបំភ្លេចសម្រាប់ក្រុមគ្រួសារ មិត្ដជិតស្និទ្ធ និងក្រុមអ្នកគាំទ្រ។ គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជាង ១ ខែទៅហើយដែល Moon Bin បានទទួលមរណភាព ដោយបន្សល់តែអនុស្សាវរីយ៍ល្អៗ ដល់មនុស្សជុំវិញ។

អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកនោះគឺ EunWoo សមាជិកក្រុមចម្រៀង ASTRO ដែលជាមិត្តជិតស្និទ្ធម្នាក់របស់ Moon Bin ក៏បានច្រៀងចម្រៀងមួយបទសម្រាប់ Moon Bin។ ដោយបទនោះមានចំណងជើងថា “Stalker” និងជាចម្រៀងដែល Moon Bin ស្រឡាញ់ចូលចិត្តខ្លាំងកាលនៅមានជីវិត។ ក្រៅពីចម្រៀងចម្រៀងនេះ EunWoo ក៏បានផុសរូបជាមួយ Moon Bin ផងដែរ។ សម្រាប់ពេលវេលាផុសគឺនៅម៉ោង ២:២៣ ដែលតំណាងឱ្យថ្ងៃដែលក្រុមចម្រៀង ASTRO ចេញច្រៀងជាផ្លូវការ និងអមជាមួយពាក្យពេចន៍ថា៖ មិត្ដសម្លាញ់របស់ខ្ញុំ។





គួរបញ្ជាក់ថា EunWoo និង Moon Bin ជាមិត្ដភក្ដិជិតស្និទ្ធចាប់តាំងពី ASTRO ចេញច្រៀងជាផ្លូវការមកម្ល៉េះ អ្នកទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ក្រោយ Moon Bin ទទួលមរណៈភាព EunWoo ក៏បានសន្យាធ្វើរឿងទាំងឡាយណាដែល Moon Bin មិនទាន់ធ្វើឱ្យបានសម្រេចផងដែរ៕

























Account
Security
Favourite Content