កូនកាត់ ៣ សាសន៍ ខ្មែរ-អាមេរិកម៉ិកស៊ិក ហ្វ្រេតឌ្រីកសន អេរីកាស្កាយ (Erikasky Fredrickson) គឺជាម្ចាស់ជយលាភី 1st Runner up MISS PRETEEN CAMBODIA 2023 ថ្មីៗនេះបានប្រកាសឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងគ្រោងនឹងត្រឡប់មកប្រកួតកម្មវិធីសម្រស់ម្តងទៀត នៅពេលដែលនាងមានអាយុ ១៩ ឆ្នាំ ពោល គឺ ៤ ឆ្នាំទៅមុខទៀត។


ការទុកគម្លាតរយៈពេលវែងបែបនេះត្រូវ អេរីកា ឱ្យដឹងថា ព្រោះនាងមានគម្រោងចេញទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ប៉ុន្តែមុនពេលចេញទៅរៀន គឺនាងត្រូវធ្វើការឱ្យចប់កុងត្រាសិន ហើយម៉្យាងនាងក៏ត្រូវនៅរៀនឱ្យចប់ថ្នាក់ទី ៩ ឬថ្នាក់ទី១២ នៅស្រុកខ្មែរសិន ដោយពេលនេះក្រុមគ្រួសាររបស់នាងកំពុងរៀបចំចាត់ចែងលើរឿងនេះហើយ។
1st Runner up MISS PRETEEN CAMBODIA 2023 ថា នាងនឹងត្រឡប់មកវិញជាមួយអ្វីៗគ្រប់យ៉ាងពេលត្រឡប់មកវិញជាថ្មីម្តងទៀត ព្រោះនាងប្តេជ្ញាថា ពេលត្រឡប់មកវិញនាងនឹងដណ្តើមមកុដឱ្យខានតែបាន។ ដូច្នេះ នាងនឹងខំប្រឹងពង្រឹងសមត្ថភាពដើរ ការរៀបចំខ្លួន ចំណេះដឹងទូទៅ ក៏ដូចជាភាសាឱ្យបានល្អជាងនេះ។



មានហ្វេនៗជាច្រើនបាននាំគ្នា Comment មតិយោបល់ផ្សេងៗគ្នា ដែលពួកគេចង់ឱ្យនាងចូលប្រកួតកម្មវិធសម្រស់ផ្សេងៗគ្នា តែសម្រាប់កូនកាត់ខ្មែរ-អាមេរិក-ម៉ិកស៊ិក គឺនាងស្រលាញ់គ្រប់កម្មវិធីសម្រស់ គ្រាន់តែឥឡូវនាងនៅមិនទាន់ដឹងថា នឹងសម្រេចចិត្តចូលប្រកួតកម្មវិធីណាមួយឡើយ មានតែរង់ចាំពេលវេលានោះមកដល់។
សូមជម្រាបថា 1st Runner up MISS PRETEEN CAMBODIA 2023 នឹងតំណាងជាតិកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Preteen Global 2023 នៅឯប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗនេះ។ កុំភ្លេចរង់ចាំតាមដានដំណើរប្រកួតអន្តរជាតិ ក៏ដូចជាស្នាដៃសិល្បៈថ្មីៗរបស់នាងទាំងអស់គ្នា!
























Account
Security
Favourite Content