សមាគមផលិតករកូរ៉េរិះគន់ធ្ងន់ៗចំពោះការប្រកាសបញ្ចប់កុងត្រារបស់ NewJeans និងជំរុញឱ្យពួកគេត្រលប់ទៅ ADOR បន្ទាន់

ខណៈដែលជម្លោះកិច្ចសន្យារវាងក្រុមចម្រៀងនារី NewJeans និងទីភ្នាក់ងាររបស់ពួកគេគឺក្រុមហ៊ុន ADOR កាន់តែរីកធំរហូតក្លាយជាជម្លោះផ្លូវច្បាប់ សមាគមផលិតករកូរ៉េបានជំរុញឱ្យ NewJeans លុបចោលនូវការប្រកាសបញ្ចប់កិច្ចសន្យានិងត្រលប់ទៅ ADOR ដូចដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ សមាគមផលិតករមាតិកាកម្សាន្តរបស់កូរ៉េបានជំរុញឱ្យក្រុម NewJeans ពិចារណាឡើងវិញនូវគោលជំហររបស់ពួកគេដោយបានស្នើសុំឱ្យក្រុមចម្រៀងនេះដកការទាមទារដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ខ្លួន ហើយត្រឡប់ទៅជម្រកដើមវិញដើម្បីបន្តសកម្មភាពធម្មតា។ សមាគមបន្ថែមទៀតថា ប្រសិន​បើ​ NewJeans ​បាន​បន្ត​សកម្មភាពជាតារា​ឯករាជ្យ​ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស ពួកគេ​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់ ហើយត្រូវ​ចូលរួមចរចា​ជាមួយ​ ADOR។

តាមរយៈសេចក្តីថ្លែងការណ៍ដដែល សមាគមផលិតករបានរិះគន់ NewJeans ចំពោះការរំលងនីតិវិធីកិច្ចសន្យា និងការប្រកាសជាឯកតោភាគីពីការបញ្ចប់កិច្ចសន្យាតាមរយៈសន្និសីទសារព័ត៌មាន។ សមាគមបានព្រមានថាការបញ្ចប់កិច្ចសន្យាមុនកំណត់ដោយឯកតោភាគីរបស់ NewJeans ដែលជាក្រុមជោគជ័យខ្ពស់មួយ អាចក្លាយជាគំរូគ្រោះថ្នាក់ដែលប៉ះពាល់ដល់និរន្តរភាពនៃឧស្សាហកម្មវប្បធម៌ និងកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង ដោយកាត់បន្ថយការជឿទុកចិត្ត និងបង្អាក់ការវិនិយោគនៅក្នុងឧស្សាហកម្មទាំងមូល។

រំឭកទៅកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា NewJeans បានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ ADOR ដោយលើកឡើងពីការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ ADOR។ ទោះ​យ៉ាង​ណា ភាគី ADOR បាន​ប្រឆាំង​នឹង​ការ​ទាមទារ​នេះ​ដោយ​បានដាក់​ពាក្យ​បណ្ដឹងទៅតុលាការ នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ដើម្បី​បញ្ជាក់​ពី​សុពលភាព​នៃ​កិច្ចសន្យា។ ផ្អែកតាមការផ្សាយរបស់សារព័ត៌មានកូរ៉េ Chosun ក្នុងករណីតុលាការរកឃើញថា ADOR គ្មានកំហុស នោះ NewJeans អាចប្រឈមនឹងការបង់ប្រាក់ពិន័យរហូតដល់ ៦០០ ពាន់លានវ៉ុន ឬ ៤២០ លានដុល្លារ​អាមេរិកសម្រាប់​ការបញ្ចប់កុងត្រាមុនកំណត់។

ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់ ADOR នៅថ្ងៃទី៦ ខែធ្នូនេះដែរ NewJeans ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍អះអាងថា៖ “ពួកយើងបានប្រគល់ប្រាក់ចំណេញលើសពីការវិនិយោគទៅ ADOR និង HYBE រួចហើយ ប៉ុន្តែ HYBE នៅតែព្យាយាមជ្រៀតជ្រែកក្នុងទម្រង់ផ្សេងៗ រួមមានការបរិហារកេរ្តិ៍ និងការធ្វើទីផ្សារបំពាន ដើម្បីទម្លាក់តម្លៃពួកយើង ខណៈ ADOR បានអនុញ្ញាតឱ្យរឿងនេះកើតឡើងដដែលក្រោមការគ្រប់គ្រងថ្មី។ ដោយពិចារណាលើការបំពានទំនុកចិត្តនេះ ពួកយើងសន្និដ្ឋានថា យើងទំនងជានឹងទទួលរងនូវគ្រោះថ្នាក់កាន់តែច្រើននាពេលអនាគត”។ NewJeans បន្តទៀតថា៖ “កិច្ចសន្យាផ្តាច់មុខចែងយ៉ាងច្បាស់ថា ប្រសិនបើ ADOR បរាជ័យក្នុងការបំពេញកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន យើងមានសិទ្ធិបញ្ចប់កិច្ចសន្យា។ ការបង្ខំឱ្យពួកយើងធ្វើការរយៈពេលប្រាំឆ្នាំទៀត បើទោះបីជាមានការបំពានទំនុកចិត្ត និងបំពានកិច្ចសន្យាបែបនេះ មិនត្រឹមតែមិនសមហេតុផលទេ ប៉ុន្តែក៏ជាទង្វើអមនុស្សធម៌ដែរ ៕”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *