បេសកកម្មរបស់ ផន ស្រីពី Miss Intercontinental Cambodia 2024 ជិតចប់ហើយ ដោយថ្ងៃនេះគឺជាថ្ងៃបង្ហាញឈុតតំណាងជាតិ។ ក្នុងនោះបវរកញ្ញាខ្មែរ កញ្ញា ផន ស្រីពី បានជ្រើសរើសឈុត «រុក្ខទេវ:បរមវិស្ណុលោក» ប្រេនរបស់លោក អូលីវ៉ា គង់ យកទៅបង្ហាញលើឆាកអន្តរជាតិក្នុងវគ្គ National Costume។

Miss Intercontinental Cambodia 2024 ផន ស្រីពី បានរៀបចំស្លៀកពាក់ឈុត និងធ្វើសក់ដោយខ្លួនឯង ដើម្បីដើរបង្ហាញក្នុងវគ្គ National Costume កាលពីយប់មិញ។ ក្នុងការណែនាំខ្លួនបវរកញ្ញាវ័យ២៣ ឆ្នាំរូបនេះ ពិតជារៀបរាប់យ៉ាងក្បោះក្បាយ និងស័ក្តិសមជាបវរកញ្ញាតំណាងឲ្យកម្ពុជាពិតមែន ល្អិតល្អន់ ច្បាស់លាស់ និងមានភាពជឿជាក់។
គួរបញ្ជាក់ថា ឈុត «រុក្ខទេវ:បរមវិស្ណុលោក» ស្ថិតក្នុង collection នៃប្រេន KALKIN Spring/Summer Collection 2023 The Royalty របស់កំពូលអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ប្រចាំស្រុកខ្មែរ។ ឈុត «រុក្ខទេវ:បរមវិស្ណុលោក» បុរាណ លាយសម័យ ដែលបំផុសគំនិតចេញពីស្រីសួគ៌នៃប្រាសាទអង្គរវត្ត។



ផន ស្រីពី គឺជាបវរកញ្ញាវ័យក្មេង ឈ្លាសវៃ មានភាពស្ទាត់ជំនួញក្នុងការតំណាងជាតិ ទាំងសកម្មភាពប្រចាំថ្ងៃមើលទៅគ្មានចន្លោះ ការរៀបចំខ្លួនយ៉ាងសមសួន និងឆើតឆាយតាមកាលៈទេសៈ ហើយទឹកចិត្តមុតមាំក្នុងការប្រកួត ដែលជាមុខមាត់ប្រទេសលើឆាកអន្តរជាតិ។ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Intercontinental នឹងធ្វើឡើងនាថ្ងៃនេះ នៅប្រទេសអេហ្សីប៕



រូបភាព៖ FB ផន ស្រីពី




















































Account
Security
Favourite Content