ទីបំផុត Engfa ចេញមុខបកស្រាយ រឿងយកជើងកៀរក្រណាត់រ៉ូប ភឹម ស្រីនោ ហើយ!

កន្លង​ទៅ​ជាង ១ សប្ដាហ៍​រឿងរ៉ាវ​ដែល Miss Grand Thailand 2022 Engfa Waraha បាន​យក​ជើង​កៀរ​ស្បៃ​រ៉ូប​របស់ ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023 ថ្មី​ៗ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​គគុក​លើកយកមកពិភាក្សានៅ​ឡើយ។ រហូត​មក​ដល់​ម្សិលមិញ​នេះ Engfa បាន​ចេញ​មុខ​មក​បកស្រាយ​បញ្ហា​នោះ​ហើយ។

Engfa បាន​បកស្រាយ​ក្នុង​កម្មវិធី​ដែល​នាង​ចូល​រួម​នោះ​ថា នាង​ពិតជា​សុំទោស​ចំពោះ​ការ​យល់​ច្រឡំ​ ​មក​ខាង​ភាគី​កម្ពុជា​ទាំង​ហ្វេន​ៗ និង ភឹម ស្រីនោ ផ្ទាល់​តែម្ដង ក្រោយ​ពេល​រឿង​មួយ​នេះ​ផ្ទុះ​​​មតិ​រិះគន់​មិន​ពេញចិត្ត រហូត​កក្រើក​ពាសពេញ​បណ្ដាញ​សង្គម​មិន​ឈប់។

បវរកញ្ញា​ថៃ Engfa បាន​និយាយ​ថា ​ដំបូង​ត្រូវ​តែ​សុំទោស Miss Grand Cambodia និង​អ្នកគាំទ្រ​នៅ​កម្ពុជា​ផង​ដែរ។ ដោយសារ​តែ​រូបភាព​ចេញ​មក​ធ្វើ​ឲ្យ​គ្រប់​គ្នា​មិន​សប្បាយចិត្ត មិន​គួរ​ឲ្យ​ទាក់ទាញ ហើយ​នាង​ដឹង​ថា មហាជនខឹង​សម្បារ។ ប៉ុន្តែ​នាង​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​យល់​ពី​បំណង​នាង។ បវរកញ្ញា​វ័យ ២៨ ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា “ខ្ញុំ​គ្មាន​ចេតនា​ដូចដែល​គ្រប់​គ្នា​បាន​ឃើញ​នោះ​ទេ ហើយ​មួយវិញទៀត ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​បែប​នេះ​ទេ ព្រោះ​យើង​ត្រូវ​នៅ​មានការ​ងារ​ធ្វើ​រួម​ជាមួយ​គ្នា​បន្ត​ទៀត ជាមួយ​នឹង ប្អូន Nano Miss Grand Cambodia“។

តារា​ចម្រៀង និង​ជា​បវរកញ្ញា​ថៃ​រូប​នោះ​បាន​ពន្យល់​បន្ថែម​ក្នុង​កាលៈទេសៈ​នោះ​ថា ពេល​នោះ​នាង​​មិន​បាន​កៀប មកុដ​ជាមួយ​នឹង​សក់​ពាក់​នោះ​ទេ។ បើ​ឱន​អាច​នឹង​ជ្រុះ​សក់ និង​មកុដ​ពី​ក្បាល ដែល​ជា​រឿង​មិន​អាជីព​សោះ​។ ម្យ៉ាង​វិញ​ទៀត​បើ​ករណី​ឱន​ចុះ​ជួយ​ទាញ​​ឈុត ស្រីនោ នាង​ក៏​មិន​ស្រួល​ដែរ ព្រោះ​ឈុត​នាង​មាន​ម៉ូដចំហ​នៅ​ទ្រង់​ដើមទ្រូង។

ក្រោយ​ចប់​កម្មវិធី Engfa បាន​បញ្ជាក់​ថា Nano និង នាង​បាន​សុំទោស​​គ្នា ចំពោះ​រឿង​យល់​ច្រឡំ ព្រោះ​គាត់​មិន​មាន​បំណង​គ្រលាស់​ក្រណាត់​ទៅ​ប៉ះ​ចំ​នៅ​កន្លែង​នាង​ត្រូវ​ឈរ​នោះ​ទេ ហើយ​ក៏​បាន​និយាយ​​គ្នា​រួចរាល់​ដែរ មិន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​គ្នា​ទេ៕

រ៉ូប ភឹម ស្រីនោ ថ្ងៃនោះ

រ៉ូប និង មកុដ Engfa ថ្ងៃមានបញ្ហា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត