កន្លងទៅជាង ១ សប្ដាហ៍រឿងរ៉ាវដែល Miss Grand Thailand 2022 Engfa Waraha បានយកជើងកៀរស្បៃរ៉ូបរបស់ ភឹម ស្រីនោ ដែលជាម្ចាស់មកុដ Miss Grand Cambodia 2023 ថ្មីៗ នៅតែជាប្រធានបទក្ដៅគគុកលើកយកមកពិភាក្សានៅឡើយ។ រហូតមកដល់ម្សិលមិញនេះ Engfa បានចេញមុខមកបកស្រាយបញ្ហានោះហើយ។

Engfa បានបកស្រាយក្នុងកម្មវិធីដែលនាងចូលរួមនោះថា នាងពិតជាសុំទោសចំពោះការយល់ច្រឡំ មកខាងភាគីកម្ពុជាទាំងហ្វេនៗ និង ភឹម ស្រីនោ ផ្ទាល់តែម្ដង ក្រោយពេលរឿងមួយនេះផ្ទុះមតិរិះគន់មិនពេញចិត្ត រហូតកក្រើកពាសពេញបណ្ដាញសង្គមមិនឈប់។
បវរកញ្ញាថៃ Engfa បាននិយាយថា ដំបូងត្រូវតែសុំទោស Miss Grand Cambodia និងអ្នកគាំទ្រនៅកម្ពុជាផងដែរ។ ដោយសារតែរូបភាពចេញមកធ្វើឲ្យគ្រប់គ្នាមិនសប្បាយចិត្ត មិនគួរឲ្យទាក់ទាញ ហើយនាងដឹងថា មហាជនខឹងសម្បារ។ ប៉ុន្តែនាងចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីបំណងនាង។ បវរកញ្ញាវ័យ ២៨ ឆ្នាំរូបនេះ បានបន្តទៀតថា “ខ្ញុំគ្មានចេតនាដូចដែលគ្រប់គ្នាបានឃើញនោះទេ ហើយមួយវិញទៀត ខ្ញុំមិនចង់ឲ្យរឿងបែបនេះទេ ព្រោះយើងត្រូវនៅមានការងារធ្វើរួមជាមួយគ្នាបន្តទៀត ជាមួយនឹង ប្អូន Nano Miss Grand Cambodia“។


តារាចម្រៀង និងជាបវរកញ្ញាថៃរូបនោះបានពន្យល់បន្ថែមក្នុងកាលៈទេសៈនោះថា ពេលនោះនាងមិនបានកៀប មកុដជាមួយនឹងសក់ពាក់នោះទេ។ បើឱនអាចនឹងជ្រុះសក់ និងមកុដពីក្បាល ដែលជារឿងមិនអាជីពសោះ។ ម្យ៉ាងវិញទៀតបើករណីឱនចុះជួយទាញឈុត ស្រីនោ នាងក៏មិនស្រួលដែរ ព្រោះឈុតនាងមានម៉ូដចំហនៅទ្រង់ដើមទ្រូង។
ក្រោយចប់កម្មវិធី Engfa បានបញ្ជាក់ថា Nano និង នាងបានសុំទោសគ្នា ចំពោះរឿងយល់ច្រឡំ ព្រោះគាត់មិនមានបំណងគ្រលាស់ក្រណាត់ទៅប៉ះចំនៅកន្លែងនាងត្រូវឈរនោះទេ ហើយក៏បាននិយាយគ្នារួចរាល់ដែរ មិនមានការអាក់អន់ស្រពន់ចិត្តគ្នាទេ៕

រ៉ូប ភឹម ស្រីនោ ថ្ងៃនោះ


រ៉ូប និង មកុដ Engfa ថ្ងៃមានបញ្ហា























Account
Security
Favourite Content