អេនណា រិតា ពោលយ៉ាងត្រជាក់ទៅកាន់ផលិតកម្មធ្លាប់ជ្រកកោន មុនក្លាយជាសិល្បករឯករាជ្យ

ជ្រក​ក្រោម​ផលិតកម្ម សាស្ត្រា​ហ្វីម ជា​ច្រើន​ឆ្នាំ​ពេល​នេះ អេនណា រិតា សម្រេច​បញ្ចប់​កុងត្រា​ធ្វើ​ជា​សិល្បករ​ឯក​រាជ្យ​ ថែម​ទាំង​ពោល​យ៉ាង​ត្រជាក់​ល្ហឹម​ទៅ​កាន់​ម្ចាស់​ផលិតកម្ម​មួយ​នេះ​ទៀត​ផង។ ​

តារា​ចម្រៀង​ស្រករ​ក្រោយ អេនណា រិតា ដែល​ភាគ​ច្រើន​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​ម្ចាស់​បទ «ប្រហែល​ជា​មេឃ​ធ្លាក់​ខ្យល់​ខ្លាំង​ពេក» បាន​សម្រេច​ចាកចេញ​ពី​ទ្រនំ​ដែល​ធ្លាប់​ជ្រក​កោន​ដោយ​បាន​បញ្ចប់​កុងត្រា​ការងារ​កាល​ពី​ម្សិលមិញ​នេះ។ ជាមួយ​គ្នា​នេះ​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​រូប​នេះ​បាន​សម្រេច​បន្ត​ដំណើរ​លើ​វិថី​សិល្បៈ​ដោយ​ខ្លួន​ឯង​ពោល​គឺ សិល្បករ​ឯករាជ្យ។ ក្នុង​ដំណើរ​នៃ​ការ​ចាកចេញ​នា​ពេល​នេះ អេនណា រិតា បាន​បង្ហាញ​ការ​ដឹង​គុណ​ទៅ​កាន់​លោក​ស្រី ប៊ុន ចាន់និមល អគ្គ​នាយិកា​នៃ​ផលិតកម្ម សាស្ត្រា​ហ្វីម ដែល​កន្លង​មក​តែង​ជួយ​ជ្រោមជ្រែង​ បង្ហាត់​បង្រៀន​ ព្រម​ទាំង​ផ្ដល់​ជម្រក​ការងារ​សិល្បៈ​ដល់​ខ្លួន​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ។

ជាមួយ​គ្នា​នេះ​ដែរ អេនណា រិតា បាន​សរសេរ​បន្ថែម​លើ​សំណេរ​របស់​ខ្លួន​យ៉ាង​មាន​អត្ថន័យ​ថា៖ «មាន​ថ្ងៃ​នេះ​ដោយ​សារ​ម្សិលមិញ» ដែល​ហាក់​សំដៅ​ពី​ការ​ខិតខំ​កន្លង​មក​របស់​នាង​ទាំង​នៅ​ក្នុង​ជីវិត​រស់​នៅ​និង​ការងារ។

អេនណា រិតា ជា​តារា​ចម្រៀង​ស្រករ​ក្រោយ​ពិត​មែន​តែ​ស្រស់​ស្រី​រូប​នេះ​មាន​ឥទ្ធិពល​មិន​ធម្មតា​នោះ​ទេ​ជាពិសេស​នៅ​ក្នុង​ស្រទាប់​យុវវ័យ​។ ជាក់​ស្ដែង​រាល់​គ្រប់​បទ​ចម្រៀង​របស់​នាង​តែង​ទទួល​បាន​ការ​គាំទ្រ​មិន​ដាច់​ពី​សំណាក់​យុវវ័យ​សម័យ​ថ្មី​ជា​ពិសេស​បទ «អ្នក​ក្រោយ​ច្បាស់​លាស់»​ និង​បទ «ប្រហែល​ជា​មេឃ​ធ្លាក់​ខ្យល់​ខ្លាំង​ពេក»៕

រូបភាព៖Ena Rita



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *