រយៈពេលចុងក្រោយនេះ តារាស្រីសាច់ខ្ចីដូចបណ្តូលចេក អៀ ម៉េងលិ ពុំសូវទទួលធ្វើការសិល្បៈច្រើនដូចពីមុនទេ ទើបថ្មីៗនេះដែលនាងលេចមុខជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន HK7 ប្រចាំផលិតផលថ្មី Collagen HK7 ព្រមជាមួយតារាស្រីរូបស្រស់ សិទ្ធី នីកា។

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក កាលពីថ្ងៃប្រកាសជា BA ថ្មីនេះ ម៉េងលិ បានឱ្យដឹងថា នាងមិនសូវមានការងារសិល្បៈច្រើនដូចមុន ដោយសារតែជាប់ធុរៈផ្ទាល់ខ្លួន មួយវិញទៀតគឺនាងផ្អាកទទួលការថតណាដែលបញ្ចេញភាពសិចស៊ីខ្លាំងពេក ដោយសារនាង និងគូស្នេហ៍បានព្រមព្រាងគ្នាលើចំណុចនេះរួចហើយ។
ម៉េងលិ សង្កត់ធ្ងន់ថា នាងមិនមែនបោះបង់ភាពសិចស៊ីតែម្តងទេ ប៉ុន្តែការធ្វើបែបនេះ គឺដើម្បីភាពសប្បាយចិត្តរៀងៗខ្លួន ព្រោះសូម្បីតែនាងក៏ប្រចណ្ឌសង្សារខ្លួនឯងដែរមិនមែនមានសង្សានាងតែម្នាក់ទេ ដែលមកប្រចណ្ឌនាងពេលឃើញនាងថតឈុតឆាកស្និទ្ធស្នាល ឬបញ្ចេញភាពសិចស៊ីខ្លាំងពេក។


ដ្បិតតែធ្វើដើម្បីផ្គាប់ចិត្តគូស្នេហ៍ តែសោភារូបស្រស់នេះមិនមែនបោះបង់ការងារសិល្បៈទាំងស្រុងនោះទេ ពោលគឺនាងនៅតែទទួលធ្វើការងារធម្មតា ឱ្យតែការងារនោះមិនតម្រូវឱ្យបញ្ចេញភាពសិចស៊ីខ្លាំង ឬមានឈុតឆាកស្រើបស្រាលជាដើម។ ភាគច្រើនការងារដែល ម៉េងលិ ទទួលបាននៅពេលនេះ គឺការថតប្រម៉ូតផ្សព្វផ្សាយ និងការងារ BA។



និយាយដល់គម្រោងរៀបការ ម៉េងលិ បង្ហើបថា នាង និងគូស្នេហ៍បានគិតគូររួចរាល់ហើយ ប្រហែលអាចឆ្នាំនេះ ឬឆ្នាំខាងមុខ តែនាងមិនទាន់ហ៊ានប្រកាសនៅឡើយទេ ខ្លាចថា គម្រោងនោះមានការប្រែប្រូល ដូចនេះចង់ទុករឿងរៀបការជារឿង surprise ហ្វេនៗតែម្តងទៅ ដល់ថ្ងៃគ្រប់គ្នានឹងដឹងតែម្តង៕

























Account
Security
Favourite Content