ថ្លៃស្មើផ្ទះ១០ល្វែង! ទ្វារឈើបាក់បែកក្នុងរឿង TITANIC ក្លាយជាសម្ភារថតកុនលក់ដេញថ្លៃបានថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ!

បច្ចុប្បន្ននេះ Prop ឬសម្ភារដែលត្រូវបានប្រើប្រាស់ក្នុងឈុតឆាកភាពយន្តបានក្លាយជាទំនិញមួយប្រភេទដែលអាចលក់ដេញថ្លៃបានខ្ពស់សម្រាប់អ្នកចូលចិត្តប្រមូលវត្ថុបុរាណ និងអ្នកវិនិយោគផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក យើងសង្កេតឃើញ Prop ពីភាពយន្តជាច្រើនត្រូវបានលក់ដេញថ្លៃ ហើយថ្មីៗ​នេះក៏​ដល់​វេន​ Prop ​ពី​រឿង Titanic ​ដែល​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅក្នុងកម្មវិធី Treasures from Planet Hollywood ក្នុង​តម្លៃ​ថ្លៃ​កប់ពពក។

ចំពោះទ្វារចូលបន្ទប់ទទួលភ្ញៀវនៅជាន់ទី ១ នៃកប៉ាល់ទីតានិក ប្រិយមិត្តជាច្រើនប្រហែលនៅចាំបានពីឈុតដែលតួឯកស្រី Rose ដេកនៅលើទ្វារនេះរហូតដល់នាងរួចជីវិតនៅចុងបញ្ចប់នៃរឿង។ ឈុត​នេះ​ក៏​បាន​ក្លាយ​ជា​ចម្ងល់​មួយ​ក្នុង​ចិត្ត​អ្នក​គាំទ្រអស់រយៈពេលជាយូរមកហើយថាហេតុអ្វីបានជា Rose មិនព្រមឱ្យ Jack ឡើងលើទ្វារឈើនេះជាមួយគ្នាដែរ។ យ៉ាងណាក្ដី ឥឡូវនេះទ្វារសង្គ្រោះជីវិតតួស្រីរបស់យើង​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃបាន​ក្នុង​តម្លៃ ៧១៨ ៧៥០ ដុល្លារអាមេរិក និងបានក្លាយជា Prop ថតកុនដែលអាចលក់បានថ្លៃខ្ពស់បំផុតពីការដេញថ្លៃកាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមីនានោះ។

លើសពីនេះទៅទៀត រ៉ូបដែលតារាសម្ដែង Kate Winslet ឬតួអង្គ Rose ស្លៀកពេលថតឈុតចុងក្រោយក្នុងរឿង Titanic ក៏ត្រូវបានដាក់លក់ដេញថ្លៃដែរ និងអាចលក់បានក្នុងតម្លៃ ១២៥ ០០០ ដុល្លារ។

លើសពីនេះ សម្ភារពីភាពយន្តល្បីៗផ្សេងទៀត ក៏ត្រូវបាននាំយកមកក្នុងព្រឹត្តិការណ៍នេះដែរ ដូចជារំពាត់ពីភាពយន្ត Indiana Jones and Temple of Doom (ចេញឆ្នាំ១៩៨៤) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៥២៥ ០០០ ដុល្លារ, ប៊ូលីងផ្កាកុលាបពីភាពយន្ត Kingpin (ចេញឆ្នាំ១៩៩៦) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៣៥០ ០០០ ដុល្លារ ឈុតពីងពាងពណ៌ខ្មៅពីភាពយន្ត SPIDER-MAN 3 (ចេញឆ្នាំ២០០៧) អាចលក់ដេញ​ថ្លៃបាន​ក្នុង​តម្លៃ ១២៥ ០០០ ដុល្លារ និងក្រែម​កោរ​ពុក​មាត់​ដែល​ប្រើ​សម្រាប់​ដាក់​អំប្រ៊ីយ៉ុង​ដាយណូស័រ​ក្នុងភាពយន្ត Jurassic Park (ចេញឆ្នាំ១៩៩៣) អាចលក់ដេញថ្លៃបាន​ក្នុង​តម្លៃ ២៥០ ០០០ ដុល្លារ​អាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម