ពោះកាន់តែធំ ប៉ុន្តែ ដាដាវ នៅបន្តការងារលើការថតបែបហ្វេសសិនដដែល។ ដោយឡែកថ្មីៗនេះ តារាស្រី ដាដាវ ស្រាប់តែបង្ហោះវីដេអូការងារភ្ជាប់ជាមួយខេបសិនខ្លីថា «ម៉ាំមីគេថតទឹកដោះគោ ម៉ាំមីខ្ញុំថត FASION ដដែល»។
ដាដាវ នៅតែបន្តទទួលការងារធម្មតា ជាពិសេសការងារថតបែបហ្វេសសិន ខណៈពោះរបស់នាងកាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅ១ថ្ងៃ។ ការតុបតែងខ្លួនបែបស៊ិចស៊ី ជាមួយស្ទីលសម្លៀកបំពាក់ស្អាតប្លែក និងមានភាពទាក់ទាញ គឺជាចំណូលចិត្តរបស់អ្នកម្ដាយវ័យក្មេងរូបនេះ រហូតអ្នកនាងអាចក្ដោបការងារជា BA របស់ប្រ៊េន ជាច្រើនតាំងពីមិនទាន់មានផ្ទៃពោះ។
ទោះបីបច្ចុប្បន្នពោះរបស់នាងកាន់តែខ្ទាតធំ ប៉ុន្តែរូបសម្រស់ និងការតុបតែងខ្លួនរបស់តារាស្រីរូបនេះនៅតែមានភាពលេចធ្លោដដែល។ មិនប៉ុន្មានខែទៀត ដាដាវ កាន់តែបានឃើញមុខកូនស្រីហើយ ប៉ុន្តែក្រឡេកមកមើលការងារសិល្បៈវិញគឺថាស្រីស្អាតរូបនេះ នៅបន្តថតធម្មតា ហើយថតបែបហ្វេសសិនទៀត៕







វីដេអូការងារថតហ្វេសិន ដាដាវ ថតក្នុងអំឡុងពេលផ្ទៃពោះ https://www.facebook.com/daadao.official/videos/921256593012462




















































Account
Security
Favourite Content