ខណៈវីដេអូ Khmer Make up Trend កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) តារាសម្តែង ឌី សូនិត្តា និងកញ្ញា ហេង បូនីកា បានចាប់ដៃគ្នាផលិតវីដេអូដ៏មានគុណភាពមួយអំពី Trend ឈុតស្បៃដោយអ្នកទាំងពីរបានលើកយកឈុតសម្លៀកបំពាក់សម័យលង្វែក និងការប្រើប្រាស់ អាវ និង ផាហ៊ុម ភួយ ឬស្បៃ ដែលខ្មែរតែងនិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។
សម្លៀកបំពាក់សម័យលង្វែកច្រើនឈុតច្រើនទម្រង់ និង ផាហ៊ុម ស្បៃឬភួយ ត្រូវបានតារាស្រីទាំងពីរបង្ហាញតាមរយៈវីដេអូ Trend ឈុតស្បៃ ដែលរយៈពេលជិត ២ នាទីដែលរៀបចំឡើងដោយសម្អាងការរបស់ ឌី សូនិត្តា។









គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន វីដេអូ Trend ឈុតស្បៃ របស់ សូនិត្តា និង បូនីកា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ដោយមានអ្នកចុចចូលទស្សនាប្រមាណជាង ៣ លានដង (គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នា Comment សរសើរពីភាពស្រស់ស្អាតនៃទម្រង់សម្លៀកបំពាក់ខ្មែរដែល ឌី សូនិត្តា និង ហេង បូនីកា បានបង្ហាញ តែទន្ទឹមគ្នានោះ ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកពីប្រទេសជិតខាងចូលមក Comment ពាក្យពេចន៍ទិទានផងដែរ ប៉ុន្តែ ឌី សូនិត្តា និង ហេង បូនីកា ហាក់មិនខ្វាយខ្វល់ចំពោះ Comment ទាំងនោះឡើយ ដោយជឿជាក់លើភាពជាម្ចាស់ដើមនៃទម្រង់សម្លៀកបំពាក់ដែលបានបង្ហាញក្នុងវីដេអូខាងលើ៕























Account
Security
Favourite Content