នៅតែប៉ុន្មានថ្ងៃទៀតចូលដល់ភ្ជុំធំហើយ ម្នាក់ៗមានគម្រោងទៅលេងស្រុកកំណើត ដើម្បីទៅវត្តរាប់បាត្រ ប្រគេនចង្ហាន់ បង្សុកូល ជូនដល់ញាតិកាទាំង ៧ សន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ។

បន្ទាប់ពីត្រឡប់មកពីធ្វើបុណ្យរួមគ្នាជាមួយញាតិមិត្ត បងប្អូន ឪពុកម្ដាយជីដូនជីតា តើយើងអាចធ្វើអ្វីបន្តទៀត? យើងគួរនាំតែគ្នាមករំលឹកពីអនុស្សាវរីយ៍កាលពីក្មេងៗដូចជាជិះសេះធាងចេក, លេងមឹក, លោតកៅស៊ូ ដើម្បីចង់ដឹងថា រយៈពេលខកខានលេងកន្លងមក តើយើងនៅតែពូកែដូចកាលពីក្មេងៗ ហក់លោតបានខ្ពស់ទៀតអត់។
ក្នុងឱកាសកម្របានជួបជុំល្អបែបនេះ គួរតែមករំលឹកពីកុមារភាពដ៏ស្រស់ស្អាត ហើយអាចចងក្រងវាជារូបភាព និងវីដេអូ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ សម្រាប់អ្នកមានស្រុកកំណើតតាមខេត្ត ក្នុង១ ឆ្នាំ មានពេលទៅលេងស្រុកកំណើត ៣ ឬ ៤ ដងអីតែប៉ុណ្ណោះ ហើយបើបានទៅហើយកុំបណ្ដែតបណ្ដោយខ្លួនតែក្នុងវង់ផឹកស៊ី ឬចុចតែទូរស័ព្ទពេកអី។

មួយវិញទៀតក្នុងឱកាសដែលយើងបានសម្រាកពីការងារទៅលេងស្រុកកំណើត គួរតែឆ្លៀតពេលទៅលេងផ្ទះសាច់ញាតិដែលយើងធ្លាប់រត់លេង។ ចង់ដឹងពីរបៀបលេងអត់ តោះមកមើលពីរបៀបលេងពីកម្មវិធី «ភ្ជុំជុំគ្នា» ដែលបង្រៀន ក៏ដូចជារំលឹកយើង ដូចនេះហើយសាកល្បងមើល ហើយដល់ពេលទៅស្រុកលេងកម្សាន្តឲ្យសប្បាយរីករាយ។ «ភ្ជុំជុំគ្នា» ក៏មានការចូលរួមលេងពីតារាកិត្តិយសល្បីៗដូចជា យូ កាម៉ុនរ៉ាត់,ទ្រីវ ថងដេវិដ,ហេង ស័ក្កា និង កញ្ញា ធាង តូច ញ៉ាំងកម្មវិធីលេងនោះ កាន់តែសប្បាយរីករាយ៕



























Account
Security
Favourite Content