វ័យ៥៧ឆ្នាំ DJ ស្តី ទើបហក់ចូលវិស័យសម្តែងជាលើកទី១ក្នុងជីវិត!

DJ ស្ដី ដែលធ្លាប់ល្បីល្បាញខ្លាំងនៅផលិតកម្ម​ហង្សមាស ​និង​រស្មី​ហង្សមាស​ កាល​ពី​ជាង​១០​ឆ្នាំ​មុន តាមរយៈការច្រៀងចម្រៀងរ៉េបជាមួយតារាចម្រៀងល្បីៗ ដូចជាបទ “Everyday” “Oh no!” “Better Day” “នៅស្រែម៉ែដៀល” និងបទជាច្រើនទៀត បានកំពុងបោះជំហានចូលវិស័យសម្តែងជាលើកទី១ ក្នុងរឿង KTV: Killing Time Violently របស់អ្នកដឹកនាំរឿង លោក Jimmy Henderson។

តាមការឱ្យដឹងពីសាមីខ្លួន ឆ្នាំនេះលោកមានអាយុ ៥៧ឆ្នាំហើយ។ លោកមិនខ្លាចរអាក្នុងការសម្តែងភាពយន្តជាលើកដំបូងឡើយ ព្រោះលោកជាសិល្បករ និងជាធ្លាប់ជាអ្នករ៉េបល្បីឈ្មោះដែលកាន់ក្បាលម៉ៃក្រូហ្វូនរ៉េបលើកឆាកមុខកាម៉េរាច្រើនរាប់មិនអស់មកហើយ ដូច្នេះលោកគ្មានអ្វីខ្លួនខ្លាចកាម៉េរាសម្តែងនោះទេ។ ម៉្យាង ក្នុងនាមជាសិល្បករម្នាក់ គឺត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

DJ ស្ដី ថា លោកនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញអ្នកមើល បើទោះជាមិនបានពិន្ទុ១០​ពេញ ក៍អាចបានត្រឹម៧ទៅ៨ ចាត់ទុកថាឈ្នះហើយ។

លោក Jimmy Henderson អ្នកនិពន្ធ និងដឹកនាំរឿង KTV មិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយទេថា DJ ស្ដី នឹងត្រូវសម្តែងជាតួអង្គអ្វីក្នុងរឿងនេះ ប្រាប់បានតែថា ទស្សនិកជន នឹងប្លែកភ្នែកនៅពេលឃើញតួអង្គរបស់ DJ ស្ដី ព្រោះការជ្រើសរើស DJ ស្ដី មកសម្តែងក្នុងរឿងនេះ ជាផ្នែកសំខាន់មួយដែលនឹងធ្វើឱ្យអ្នកមើលផ្ទុះសំណើចក្អាកក្អាយ។

ដ្បិតតែដឹកនាំរឿងមិនបង្ហើបឱ្យដឹងក៏ពិតមែន ប៉ុន្តែ HENG កូនប្រុស DJ ស្តី បានទម្លាយឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា ឪពុករបស់លោកនឹងសម្តែងជាតួអង្គមេប៉ូលីស ហើយលោកធានាថា លើកនេះពិតជាប្លែក​ ព្រោះពីមុនអ្នក​ណា​ក៍​ស្គាល់ថាឪពុកលោកជាតារារ៉េប តែលើកនេះគាត់ជាមេប៉ូលីសដ៍អង់អាចម្នាក់។

ចំណែករូបលោកផ្ទាល់មិនមានតំណែងតួអង្គអ្វីក្នុងរឿង KTV ដែលគ្រោងចាយទុនផលិត ១៥ម៉ឺននេះឡើយ តែលោកមានចំណែកជួយលើបច្ចេកទេសសម្លេង និងភ្លេងក្នុងរឿងវាយប្រហារនេះ។ ប្រសិនថ្ងៃក្រោយមានឱកាសលោកក៏ចង់ហក់ចូលវិស័យសម្តែងដូចអ្វីដែលឪពុកទទួលបាននៅពេលនេះដែរ តែពេលនេះសុំធ្វើជាក្រុមការងារពីក្រោយខ្នងសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០