ដេត ស្រីនាឌ ប្រកាសចូលប្រឡូកវិស័យបវរកញ្ញាម្ដងទៀត តែមតិភាគច្រើនលើសលប់មិនទទួលយក

ក្រោយ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Miss Planet International 2024 ពេល​នេះ​កញ្ញា ដេត ស្រីនាឌ ​បាន​ប្រកាស​គោល​ជំហរ​យ៉ាង​មុតមាំ ​​ក្នុងការចូល​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ជា​ថ្មីម្ដងទៀត​​នាឆ្នាំថ្មី​ ២០២៥​ នេះ​។

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ ​ធ្នូ​ ឆ្នាំ​ ២០២៤​ កន្លង​ទៅ​​ ដេត ស្រីនាឌ ​បាន​បង្ហោះ​សារ​មួយ​​ ដែលបង្ហាញ​ពី​ឆន្ទៈ​របស់​នាង​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​បវរ​កញ្ញា​ម្ដង​ទៀត​។​ កញ្ញា​បាន​រៀប​រាប់​យ៉ាង​ច្បាស់​ៗ ថា ​«​ក្នុង​ឆ្នាំ​២០២៥​នាង​ខ្ញុំ​នឹង​ជ្រើស​រើស​ការ​បង្ហាញ​ឆន្ទៈ​របស់​ខ្ញុំ​ចំពោះ​វិស័យ​បវរ​កញ្ញា​ក្នុង​កម្មវិធី​ MISS​ ណា​មួយ​ដើម្បី​ចូល​ប្រកួត»​។ មិន​តែ​ប៉ុណ្ណោះ​ កញ្ញា​ក៏​បាន​សុំ​ឱកាស​ និង​ការ​យោគយល់​ពី​សំណាក់​បង​ប្អូន​មហាជន​ ដើម្បី​ឱ្យ​នាង​បាន​បង្ហាញ​​ឆន្ទៈ ​និង​គោល​ដៅ​របស់​ខ្លួន​ថែមទៀតផង។​ បន្ថែម​​ពី​លើ​សំណេរ​មួយ​នេះ​ ស្រី​នាឌ​ បាន​បន្ថែម​ទៀត​ថា ​«​ខ្ញុំ​ដួល​នៅ​ត្រង់​ណា​ ខ្ញុំ​នឹង​ខំ​ប្រឹក​ក្រោក​ឈរ​នៅ​កន្លែង​នោះ​»​។

រំលឹកកាល​ពី​ប៉ុន្មាន​ខែ​មុន ដេត ស្រីនាឌ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Planet International 2024 ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ផ្ទាល់​ ហើយការ​សម្រេច​ចិត្ត​ភ្លាមៗមួយនេះបាន​ធ្វើ​ឱ្យ​មហាជន​ស្ទើរ​ទូទាំង​ប្រទេស​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​កញ្ញា​យ៉ាង​ខ្លាំង​។​

យ៉ាង​ណា​មិញ​ ចំពោះការ​ប្រកាស​ចូល​ប្រឡូក​ក្នុង​វិស័យ​បវរ​កញ្ញា​ម្ដង​ទៀតនេះ​ដែរហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ ​​ថែម​ទាំង​ទទួល​បាន​ខមិន​​ប្រតិកម្ម​យ៉ាង​ច្រើន​ទៀតផង​។ មិន​តែ​ប៉ុណ្ណោះ​ហ្វេន Page ជាច្រើន​ក៏​មិន​គាំទ្រ​នូវ​ការ​សម្រេច​ចិត្ត​វិល​ត្រឡប់​របស់ ដេត ស្រីនាឌ​ ដូចគ្នា៕

ប្រភពរូបភាព ៖​ FB Det Sreyneat 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *