KBS ឆ្លើយតបបែបនេះ​ ក្រោយក្រុមការងារថតរឿងថ្មីបានបង្កភាពខូចខាតនៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

KBS បានចេញមុខបកស្រាយទៅលើការរិះគន់លើហេតុការណ៍ដែលក្រុមការងារផលិតរឿងភាគថ្មី The First Night with the Duke បានបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌពិភពលោកByeongsanseowon Confucian Academy តាមរយៈការដំដែកគោលចូលទៅក្នុងសសរ។

ដើមហេតុនៃការបកស្រាយនេះ ត្រូវត្រឡប់ទៅកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤វិញ នៅពេលដែលភ្ញៀវទេសចរដែលប្រកបអាជីពជាស្ថាបត្យករម្នាក់បានចែករំលែកពីកង្វល់របស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម​ បន្ទាប់ពីលោកសង្កេតឃើញទង្វើមិនគប្បីរបស់ក្រុមការងារ KBS ទៅលើសំណង់អាគារបុរាណ។

លោកបានសរសេររៀបរាប់ថា៖ “នៅពេលដែលខ្ញុំទៅលេងនៅ Byeongsanseowon Confucian Academy នៅរសៀលនេះ ខ្ញុំបានឃើញបុគ្គលិកបានដំដែកគោលទៅក្នុងសសរឈើ ហើយពួកគេបែរជាបង្ហាញអារម្មណ៍ខឹង នៅពេលដែលខ្ញុំព្យាយាមហាមឃាត់”។

អ្នកទេសចររូបដដែលបានបង្ហាញពីមូលហេតុដែលលោកបានតវ៉ាជាមួយនឹងក្រុមការងារ ព្រមជាមួយនឹងកង្វល់ថា៖ “អ្នកខ្លះប្រហែលគិតថា ការដំដែកគោលមិនមែនជារឿងធំដំអីទេ ក៏ប៉ុន្តែសូម្បីតែផ្ទះបែបប្រពៃណីរបស់កូរ៉េ មុននឹងដំដែកគោលមួយៗ គេត្រូវគិតពិចារណាឱ្យគ្រប់ជ្រុងជ្រោយមែនទែន។​ ចុះទម្រាំតែទីតាំងបេតិកភណ្ឌ ការប្រុងប្រយ័ត្នគួរតែមានជាងនេះ”។

បច្ចុប្បន្នពាក្យបណ្ដឹងនៃរឿងហេតុនេះបានទៅដល់មន្ត្រីជំនាញរួចទៅហើយ ដោយតំណាងពីរដ្ឋបាលបេតិកភណ្ឌជាតិបានប្រាប់ HeraldPOP ថា ត្បិតមានការស្នើសុំសម្រាប់ការថតជាមុនក៏ពិតមែន តែសកម្មភាពនេះជាការបំពានទៅលើសម្បត្តិបេតិកភណ្ឌ ហើយរដ្ឋាភិបាលនៃទីក្រុង​​ Adong និងរដ្ឋបាលបេតិកភណ្ឌជាតិកំពុងតែធ្វើការស៊ើបអង្កេតលើបញ្ហានេះ។​

ឆ្លើយតបនឹងកំហុសខាងលើ​​​ នៅថ្ងៃទី២ ខែមករានេះ KBS បានចេញលិខិតសុំទោសជាផ្លូវការចំពោះការព្រួយបារម្ភរបស់សាធារណជន។ លិខិតសុំទោសនោះបានសរសេរថា​៖ “KBS ទទួល​ស្គាល់​ភាព​តានតឹង​នៃ​ស្ថានការណ៍ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​។ បច្ចុប្បន្នយើងកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ និងពិភាក្សាលើវិធីសាស្ត្រដែលល្អបំផុតសម្រាប់ការជួសជុលឡើងវិញ”។

បន្ថែមពីនេះ KBS ក៏បានសន្យា បង្ការកុំឱ្យហេតុការណ៍តែមួយនេះកើតឡើងនៅពេលក្រោយផងដែរ។ ទាក់ទិននឹងបញ្ហាលើកនេះ ស្ថានីយទូរទស្សន៍ខាងលើបានយល់ឃើញថា៖ “វាបានជួយដាស់តឿនពួកយើងឱ្យថ្លឹងថ្លែងឱ្យបានល្អិតល្អន់រវាងកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការងារក្នុងវិស័យច្នៃប្រតិដ្ឋ”។

គួរបញ្ជាក់ផងដែរថា Byeongsanseowon Confucian Academy ជាទីតាំងប្រវត្តិសាស្រ្តមួយដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដំបូងឡើយទីតាំងនៃសាលាដ៏ចំណាស់មួយនេះមិនបានស្ថិតនៅក្នុងទីតាំងដូចគ្រាបច្ចុប្បន្ននោះទេ លុះមកដល់រជ្ជកាលស្តេច Seonjo ក្នុងឆ្នាំ១៥៧២ អ្នកប្រាជ្ញល្បីឈ្មោះ Yu Seong-ryonng បានសម្រេចផ្លាស់ប្ដូរទីតាំងសាលានេះមកកាន់ទីក្រុង Andong រហូតដល់សព្វថ្ងៃនេះ។

Byeongsan Seowon Confucian Academy ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងនាមជាផ្នែកមួយនៃ “Seowon, Korean Confucian Academies” ដែលមានសរុបចំនួន ៩ ទីតាំងផ្សេងគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *