មាស សុខសោភា ត្រូវអ្នកច្នៃម៉ូដម្នាក់លើកសរសើរពេញៗមាត់ លើចំណុចទាំងនេះ!

មាស សុខសោភា ជាតារាចម្រៀងស្រីដ៏ល្បីល្បាញម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ គ្មាននរណាម្នាក់មិនស្គាល់ទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់នាងនោះទេ។ មិនត្រឹមតែច្រៀងពីរោះ សោភា ថែមទាំងពូកែលេងស្ទីល៍តុបតែងខ្លួនទាន់សម័យទៀតផង មិនចាញ់តារាចម្រៀងរលកក្រោយនោះឡើយ។

ជាក់ស្តែង គ្រប់ពេលចូលរួមកម្មវិធីតូចធំ ឬកម្មវិធីអ្នកសិល្បៈផ្សេងៗ តារាចម្រៀងរូបនេះជ្រើសរើសសម្លៀកបំពាក់បានល្អ សមសួនជាកំពូលតារាចម្រៀង ហើយបើឡើងច្រៀងតាមការប្រគំតន្រ្តីវិញ នាងលេងស្ទីល៍សម្លៀកបំពាក់ប្លែកទាក់ភ្នែកគ្រប់ទម្រង់ បានទាំងសិចស៊ី និងសុភាពរាបសារ។ 

តាមការកត់សម្គាល់កន្លងមក តារាចម្រៀង មាស សុខសោភា ក៏បានជ្រើសរើសសម្លៀកបំពាក់ច្នៃដោយអ្នកច្នៃម៉ូដក្នុងស្រុកមកប្រើប្រាស់ផងដែរ ដែលជាការគាំទ្រដល់ផលិតផលក្នុងស្រុកយើង ក៏ដូចជាចូលរួមលើកស្ទួយដល់វិស័យម៉ូដនៅកម្ពុជា។ គួរឱ្យភ្ញាក់ផ្អើល សុខៗគេស្រាប់តែប្រទះឃើញអ្នកច្នៃម៉ូដល្បីឈ្មោះ លោក យុន រតនះ ម្ចាស់ប្រេន  Rottanak Official ស្រាប់តែចេញមកសរសើរ ម្ចាស់បទ «ឧត្តមស្វាមី» ពេញៗមាត់ លើអត្តចរិត ទំនួលខុសត្រូវ និងគុណតម្លៃទៅកាន់អ្នកច្នៃម៉ូដ។

អ្នកច្នៃម៉ូដរូបនេះបានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការ «ធ្លាប់មានសំណួរ សួរថា តើតារាសិល្បៈម្នាក់ណាដែរស្រួលក្នុងការងារជាមួយ?ចម្លើយសម្រាប់ខ្ញុំ បង មាស​ សុខសោភា ហើយទាំំងអត្តចរិក ទាំងទំនួលខុសត្រូវ គាត់ផ្ដល់គុណតម្លៃមកកាន់យើង បើមានកំហុស គាត់នឹងផ្ដល់ជាយោបល់ មិនមែនជាការបន្ទោសដោយសារការងារទាំងអស់មិនមានទំរង់ ឬ ភាពជាក់លាក់ សុទ្ធសឹងតែជាការបង្កើតថ្មី ដូច្នេះត្រូវការការអធ្យាស្រ័យគ្នាខ្ពស់ ដែរខុសពីអ្នកផ្សេងដែរមិនមានភាពប្រាកដនៃគំនិតផ្ទាល់ខ្លួន មិនមានទំនួលខុសត្រូវ គ្មានអ្វីជា style ផ្ទាល់ខ្លួន ការងារខ្លះយើងមិនត្រូវការគុណប្រយោជន៍ជាធំ តែអ្វីដែរត្រូវការគឺការផ្ដល់តម្លៃ»។

គួររំលឹកផងដែរថា ក្រៅពីតារាចម្រៀង មាស សុខសោភា នៅមានសិល្បករ-សិល្បការនីល្បីៗជាច្រើនទៀតដែលជាជ្រើសរើសប្រើប្រាស់សម្លៀកបំពាក់ពីRottanak Official ហើយកន្លងមកអ្នកច្នៃម៉ូដរូបនេះក៏ធ្លាប់បានចូលរួមឧបត្ថម្ភសម្លៀកបំពាក់ជាច្រើនដល់សិល្បករ-សិល្បការនីខ្មែរ រួមទាំងបវរកញ្ញា-បុរសឯកជាច្រើនផងដែរ។ លោកក៏ធ្លាប់ឧបត្ថម្ភឈុតឱ្យកម្មវិធីបវរកញ្ញា និងធ្លាប់បានចូលរួមធ្វើគណកម្មការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាទៀតផង។

ឆាប់ៗនេះ យុន រតនះ នឹងរៀបចំការបង្ហាញម៉ូត​ប្រចាំរដូវក្ដៅ ROTTANAK collection x Foc MAN by Yun Rottanak នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅ The Olympia Mall (Indoor Phase II)។ ទំនោនៃសម្លៀកបំពាក់ នៃម្ចាស់ក្សត្រីនិង​ ភាពទំនើបបានបូកបញ្ចូលមកជាគំនិតតែមួយ ហិង្សាពីផ្លូវអារម្មណ៍ ភាពស្រស់បំព្រងពីធម្មជាតិ ស្រមោលពីក្រោយភាពចែងចាំង នឹងត្រូវបានតម្លើងជាប្រជុំម៉ូតថ្មីចំនួន ៣៦ម៉ូត ដើម្បីដើរបង្ហាញជូនភ្ញៀវកិត្តិយសទស្សនានៅចុងខែកក្កដានេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក