ទោះជាត្រឡប់មកមាតុភូមិ ប្រាសាទ ដាវីន ក៏មិនភ្លេចឆ្លៀតផ្សាយសម្លៀកបំពាក់ខ្មែរឲ្យពិភពលោកបានស្គាល់

ស័ក្តិសម​ជា​អ្នក​តំណាង​ឲ្យ​កម្ពុជា​ពិត​ៗ​។ ប្រាសាទ​ ដាវីន​ ក្នុង​ដំណើរ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជាវិញ​កាល​ពី​ម្សិលមិញ​​ បាន​គ្រង​សម្លៀក​បំពាក់​បុរាណ ដោយពោល​ថា ខ្លួនចង់ផ្សព្វផ្សាយសម្លៀកបំពាក់ខ្មែរ និងវប្បធម៌របស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់។ ការ​លើកឡើង​បែបនេះ​ពិតជា​ត្រឹមត្រូវ ព្រោះ​អ្នកនាង​គឺជា​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ ក៏មានជនជាតិ​បរទេស​ជា​អ្នក​គាំទ្រ តាមដាន​លើ​បណ្ដាញ​សង្គម ដូចនេះ​ហើយ ពេល​បង្ហោះ​រូបភាព ឬ​វីដេអូ​គឺ​ប្រាកដជា​ជ្រាប​ទៅ​ដល់​ជាតិ​សាសន៍​ដទៃ។

កាលពីថ្ងៃ​​ ​២១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ប្រាសាទ ​ដា​វីន​​​ បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​​ជាមួយ​សម្លៀក​បំពាក់​ខ្មែរ​យ៉ាង​ប្រណិត​ដែល​រៀប​ចំ ​​ដោយ​ សម្អាង​ការ​ ណុប​ ដា​ណា​។​ នៅ​ក្នុង​គោល​បំណង​ក្នុង​ការ​គ្រង​សម្លៀក​បំពាក់​ខ្មែរ​នេះ​ដែរ​ Miss Universe Cambodia 2024 ប្រាសាទ​ ដាវីន ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​ចង់​ឱ្យ​ពិភពលោក​បាន​ស្គាល់​សម្លៀក​បំពាក់​ និង​វប្បធម៌​របស់​ខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ​ភ្ជាប់​ជាមួយ​គ្នា​នេះអ្នកនាង «បាន​ឱ្យ​ដឹង​ទៀត​ថា ​ជ្រៀត​បាន​ត្រូវ​តែ​ជ្រៀត​ដើម្បី​ឱ្យ​គេ​បាន​ស្គាល់​កម្ពុជា»​។​ នៅ​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​កម្ពុជា​កាលពីម្សិលមិញតារា​ស្រី​វ័យ ៣៣ ឆ្នាំ ត្រូវ​បាន​រៀប​ចំ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍​​ ក៏​ដូច​ជា​វត្តមាន​តារា​ល្បី​ៗ​មួយ​ចំនួន ​ព្រម​ទាំង​អ្នក​គាំទ្រ​ជា​ច្រើន​ដោយ​មាន​ទាំង​ឆៃយ៉ាំ​ គោះ​ស្គរ​ច្រៀង​រាំ យ៉ាង​អធិកអធម​នៅ​ក្នុង​បរិវេណ​ព្រលាន​យន្តហោះ​។

មួយវិញទៀតនោះ ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ ប្រាសាទ​ ដាវីន ​បាន​ប្រាប់​ថា​​នៅ​ក្នុង​ជោគជ័យ​នៃ​ការ​ដណ្ដើម​បាន​ពាន​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ Miss Universe ពិត​ជា​អរគុណ​ខ្លាំង​ដល់​បង​ប្អូន​ប្រជា​ជន​កម្ពុជា​ដែល​ពូត​ដៃ​រួម​គ្នា​ ដើម្បី​កម្ពុជា​បាន​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​ដោយ​មោទកភាព​បំផុត​។ ​បន្ថែមពីនេះ អ្នក​នាង​ក៏​ឆ្លៀត​បង្ហើប​ប្រាប់​ដល់​បេក្ខភាព​ដែល​មាន​បំណង​ចង់​ចូល​រួម​ប្រកួត Miss Universe ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​នូវ​រូប​សម្រស់ ​និង​ចំណេះ​ដឹង​ ជា​ពិសេស​ចាំ​បាច់​បំផុត​ត្រូវ​ចូលរួម​ការងារ​សប្បុរស​ធម៌ ​និង​ការងារ​ស្ម័គ្រ​ចិត្ត​ឱ្យ​បាន​ច្រើន​ ព្រោះ​ថា​នេះ​ជា ​Background​ សំខាន់​បំផុត​នៅ​ក្នុង​កម្មវិធី​​ប្រឡង Miss Universe៕

ប្រភពរូបភាព ៖ ណុប ដាណេ សម្អាងការ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *