ផ្ទុះការវែកញែក ក្រោយពិភពបាតសមុទ្រក្នុងប្រទេសចិនប្រើប្រាស់ត្រីបាឡែនយន្ត ដើម្បីកាត់បន្ថយការចំណាយ

ការប្រើប្រាស់ត្រីបាឡែនដែលធ្វើឡើងដោយគ្រឿងយន្ត ជំនួសដោយសត្វពិតនៅក្នុងពិភពបាតសមុទ្រ Xiaomeisha Sea World ផ្ទុះការវែកញែកក្នុងចំណោមអ្នកទិញសំបុត្រទស្សនា ដោយអ្នកខ្លះយកថាជាការបោប្រាស់ អ្នកខ្លះយល់ថាជាការចូលរូមអភិរក្សាសត្វពិតៗ។

នៅក្នុងការបើកដំណើរការឡើងវិញកាលពីខែតុលាកន្លងទៅ អាងចញ្ចឹមសត្វសមុទ្រដែលមានទីតាំងនៅក្នុងទីក្រុងសិនជិន ខេត្តក្វាងទុង ប្រទេសចិន បានសម្រេចចិត្តប្រើប្រាស់ត្រីបាឡែនយន្តដើម្បីកាត់បន្ថយចំណាយក្នុងការថែទាំត្រីសមុទ្រដែលមានទំហំមហិមាមួយនេះ។

តាមរយៈ South China Morning Post ត្រីសមុទ្រដែលធំបំផុតអាចនឹងត្រូវចំណាយប្រាក់ច្រើនជាង ១០០លានយន់ ឬប្រមាណ ១៤លានដុល្លារអាមេរិកក្នុងការចញ្ចឹម និងមើលថែ ស្របពេលដែលត្រីបាឡែនយន្តអាចនឹងត្រូវចំណាយប្រាក់ខ្ទង់លានយន់ ឬបើគិតជាលុយដុល្លារអាមេរិក អាចនឹងមានចំនួនត្រឹមសែនដុល្លារតែប៉ុណ្ណោះ។

បន្ថែមពីទំហំទឹកប្រាក់ដែលមានគម្លាតពីគ្នាច្រើនគួរសម លោក Li Jianping នៃសាកលវិទ្យាល័យ Ocean of China បានឱ្យដឹងថា ត្បិតត្រីបាឡែនពិតដែលរស់នៅដោយធម្មជាតិមានអាយុចន្លោះ ៨០ ទៅ ១៣០ឆ្នាំក៏ពិតមែន តែសម្រាប់ការចញ្ចឹមក្នុងអាងបែបនេះ ពួកវាមិនអាចមានជីវិតលើសពី ៥ឆ្នាំបានទេ។ ព្រឹទ្ធបុរសរូបនេះបានប្រាប់ពីមូលហេតុថា បើទោះបីជា អ្នកមើលថែអាចរក្សាគុណភាពទឹក និងសីតុណ្ហភាពសមស្របក៏ដោយចុះ តែអាងមានទំហំតូចពេកបើប្រៀបធៀបនឹងតម្រូវការរបស់សត្វប្រភេទនេះ។

ដោយសំបុត្រចូលទស្សនាសត្វសមុទ្រនៅទីតាំងខាងលើមានតម្លៃ ២៣០យន់ ឬប្រហែល ៣២ដុល្លារអារមេរិក អតិថិជនជាច្រើនរូបបានខឹងសម្បារនឹងការសម្រេចចិត្តរបស់ Xiaomeisha Sea World ព្រមទាំងមានអ្នកខ្លះទាមទារចង់បានសំណងត្រឡប់មកវិញទៀតផង។

ភ្ញៀវម្នាក់បានសម្ដែងការហួសចិត្តថា៖ “ខ្ញុំសឹងតែមិនជឿទេថា គេប្រើប្រាស់ត្រីបាឡែនយន្ត។ វាហួសហេតុពេកដែលសំបុត្រមានតម្លៃលើសពី ២០០យន់ (២៨ដុល្លារអាមេរិក)”។

ទន្ទឹមគ្នានេះ ភ្ញៀវម្នាក់ទៀតបានគំរាមថានឹងរាយការណ៍ពីការប្រើត្រីក្លែងក្លាយ ហើយទីតាំងមួយនេះត្រូវតែបិទទ្វារឈប់ដំណើរការជាដាច់ខាត។

ផ្ទុយមកវិញ អ្នកទស្សនាខ្លះទៀត បានរីករាយនឹងការចំណាយរបស់ខ្លួនក្នុងការទស្សនាត្រីបានឡែនយន្ត ដោយគាត់និយាយថា៖ “នេះជាការដោះស្រាយបញ្ហាដ៏អស្ចារ្យក្នុងការបង្ហាញសត្វសមុទ្រដែលមានទំហំធំៗ ដោយមិនចំបាច់ដាក់សត្វក្នុងអាង”។

អ្នកទស្សនាដដែលនេះ បង្ហាញពីគំនិតក្នុងការអភិរក្សសត្វរបស់គាត់ថា៖ “ក្រៅពីមិនគួរព្យាយាមបិទបាំងការពិត ដែលថាត្រីបានឡែននេះជាសត្វយន្ត នេះជាឱកាសរបស់ក្រុមហ៊ុនពិភពបាតសមុទ្រក្នុងការផ្ដល់ចំណេះដឹងដល់សាធារណជនទៅលើ សារៈសំខាន់នៃការការពារសត្វ”។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកបើកកន្លែងកម្សាន្តបែបនេះជ្រើសរើសប្រើប្រាស់ត្រីបាឡែនយន្ត ជំនួសដោយត្រីធម្មជាតិ។ តួយ៉ាង National Business Daily ធ្លាប់រាយការណ៍ថា ក្នុងឆ្នាំ ២០២២ ត្រីប្រភេទតែមួយនេះ បានដាក់បង្ហាញនៅក្នុង Shanghai Haichang Ocean Park ឯក្រុងសៀងហៃ។

មានទំហំ ៤.៧ម៉ែត្រ និងទម្ងន់ ៤៣០គីឡូក្រាម ជាធម្មតាអ្នកមើលថែ រក្សាទុកត្រីយន្តដោយឡែក និងបើកដំណើរការឱ្យមានចលនាប្រដូចនឹងបាឡែននៅពេលមានអ្នកចូលទស្សនា។ ដោយឡែក អតិថិជនតែងយល់ឃើញថា បើទោះបីជាការត្រាប់ក៏ពិតមែន តែវាមានសកម្មភាពមិនដូចនឹងត្រីពិតៗនោះទេ។

អ្នកនាំពាក្យរបស់ Shanghai Haichang Ocean Park បានពន្យល់ថា ត្រីបាឡែនជាប្រភេទត្រីដែលរដ្ឋាភិបាលចិនចាត់ទុកជា ជាសត្វស្ថិតនៅក្នុងការអភិរក្សលំដាប់លេខ ២ និងហាមឃាត់ក្នុងការចាប់ពូជត្រីមួយនេះ។ លើសពីនេះទៅទៀត គាត់យល់ថា ត្រីបាឡែនយន្តបានដើរតួនាទីជាអ្នកចូលរួមការពារសត្វសមុទ្រ ទន្ទឹមគ្នានឹងធ្វើការផ្សព្វផ្សាយចំណេះដឹងពីបាតសមុទ្រ។

ជារួម ខណៈពេលដែលអតិថិជនរបស់ Xiaomeisha Sea World មួយចំនួនយល់ថា វាជាទង្វើបោកប្រាស់ និងទាមទារប្រាក់សំណងត្រឡប់មកវិញ អ្នកខ្លះទៀតបានលើកសរសើរ និងយល់ស្របលើការសម្រេចចិត្តនេះ។ ទន្ទឹមគ្នាដែរ ការប្រើប្រាស់សត្វយន្តមិនបានចាត់ទុកជាការបោកប្រាស់ឡើយ ដរាបណាក្រុមហ៊ុនមិនបានប្រាប់អតិថិជនជាមុនពីរឿងនេះ ឬបានផ្សព្វផ្សាយថាពន្លើសថា ពិភពបាតសមុទ្ររបស់ខ្លួនមានដាក់បង្ហាញ ត្រីបាឡែនពិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *