ធ្លាប់ឮគេនិយាយអាក្រក់ពីប្រទេសខ្លួន កូនខ្មែរ-បារាំងរូបនេះ ប្ដេជ្ញា​ផ្សព្វផ្សាយពីរឿងល្អៗទៅកាន់ពិភពលោក

បុរស​សង្ហា​កូន​ខ្មែរ-បារាំង​មួយ​រូប​មាន​ឈ្មោះ តារា ថុង ហើយ​ភាគច្រើន​គេ​ច្រើន​ថា សប្បាយតារា – Dara Sabay បាន​កើត និង​ធំធាត់​នៅ​ទីក្រុង​ប៉ារីស​ផ្ទាល់ ហើយ​កាល​ក្មេង​លោក​ត្រូវ​គេ​រើសអើង ដោយសារ​តែ​ជា​ជនជាតិ​អាស៊ី​ស្បែក​លឿង ភ្នែក​តូច​ៗ ជាពិសេស​ពេល​ដឹង​ថា​ជា​ខ្មែរ ​និង​ត្រូវ​គេ​ចំអក​ពី​រឿង​មិន​ល្អ។

ដោយសារ​ការ​ឈឺចាប់​ដែល​ត្រូវ​ធំ​ឡើង​នឹង​ឮ​តែ​គេ​និយាយ​មិន​ល្អ​ពី​រឿង​ប្រទេស​កម្ពុជា ដូចជា​រឿង​ខ្មែរ​ក្រហម និង​ថា​ខ្មែរ​ជា​អ្នក​ក្រ​ជាដើម។ ការ​ឈឺចាប់​តាំង​នោះ​បាន​ធ្វើឲ្យ​បុរស​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ងាក​មក​ចង់​ដឹង​ពី​ប្រទេស​កំណើត​ថា​ខ្លួន ថា​ពិតជា​មាន​តែ​រឿង​អាក្រក់​ដូច​ពួក​អាគាំង​នោះ លើក​ឡើង​មែន​ឬ​ក៏​យ៉ាង​ណា។

នៅ​ពេល​ត្រូវ​គេ​រើសអើង លោក​ក៏​ចាប់ផ្ដើម​សិក្សា​ពី​សិល្បៈ វប្បធម៌ និង​ស្វែង​យល់​ពី​របៀបរបប​រស់នៅ​របស់​ជនជាតិ​ខ្មែរ និង​សម្រេច​ចិត្ត​មក​លេង​ទឹកដី​កំណើត​ឪពុកម្ដាយ។ ក្រោយ​ពី​មក​ដល់​កម្ពុជា​ដំបូង​អំឡុង​ឆ្នាំ ២០០៩ លោក​បាន​ដឹង​ហើយ​ថា ខ្មែរ​មិនមែន​ដូច​អ្វី​ដែល​បរទេស​និយាយ​អាក្រក់​ថា​មាន​តែ​សង្គ្រាម មាន​តែ​អ្នក​ក្រ ឬ​ខ្មែរ​ក្រហម​នោះ​ទេ។

មក​ដល់​កម្ពុជា​លោក​បាន​ឃើញ​ពី​ភាព​ស្រស់​ស្អាត និង​បាន​សិក្សា​បន្ថែម​ពី​ខ្មែរ​ទើប​ដឹង​ថា ខ្មែរ​ល្បីល្បាញ​ខ្លាំង​ណាស់​មិន​ត្រឹម​មាន​អង្គរវត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រទេស​ដែល​សម្បូរ​ធនធាន​មនុស្ស​កម្រ​ជាច្រើន​ទាំង​ផ្នែក​កីឡា សិល្បៈ ចំណី​អាហារ និង​សម្បត្តិ​ធម្មជាតិ​រៀបរាប់​មិន​អស់​ឡើយ។ ក្រោយ​ឃើញ​បែប​នេះ តារា បាន​ព្យាយាម​សិក្សា​ពី​ខ្មែរ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ ដើម្បី​ផ្សព្វផ្សាយ​ចេញ​ទៅ​ឲ្យ​បរទេស​ដែល​និយាយ​ថា​ខ្មែរ​មិន​ល្អ ដឹង​ពី​ភាព​សម្បូរ​បែប​នៃ​យើង​វិញ។

តារា សប្បាយ បាន​បញ្ជាក់​ថា​នៅ​ពេល​ដឹង​ពី​សក្ដានុភាព​ដែល​កម្ពុជា​មាន​ហើយ​នោះ លោក​ក៏​រឹតតែ​ស្រលាញ់ និង​ចង់​រួបរួម​ខ្មែរ​គ្នាឯង​ដែល​នៅ​បារាំង​នោះ ចូលរួម​ថែរក្សា និង​ស្ដារ​កេរ​ឈ្មោះ​រឿង​មិន​ល្អ​កន្លង​មក ដូចនេះ​ហើយ​ទើប​សម្រេច​បង្កើត​សហគមន៍​នៅ​បារាំង​ឈ្មោះ​ថា “សាមគ្គី​កូន​ខ្មែរ​” កាលពី​ឆ្នាំ ២០១៣។ ការ​បង្កើត​សហគមន៍​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​វប្បធម៌​ខ្មែរ​យើង ជាពិសេស​កូន​ខ្មែរ​ដែល​កើត និង​រស់នៅ​បារាំង ព្រោះ​កូន​ខ្មែរ​ខ្លះ​មិន​ស្គាល់​សូម្បី​របាំ ហើយ​កូន​ខ្មែរ​ខ្លះ​ទៀត​សឹងតែ​ឈប់​និយាយ​ខ្មែរ ដូចនេះ​ហើយ​លោក​មិន​ចង់​ឲ្យ​ខ្មែរ​ភ្លេច​ជាតិ​កំណើត​ខ្លួន​ឡើយ។ សម្រាប់​បរទេស​លោក​ចង់​ឲ្យ​គេ​ស្គាល់​ខ្មែរ​ពី​រឿង​ល្អ​ៗ។

លោក​គឺជា​ប្រធាន​សហគមន៍ “សាមគ្គី​កូន​ខ្មែរ​” ហើយ​ក្រោយ​មក ដោយ តារា ក៏​បង្កើត​ជំនួញ​១ ដើម្បី​រក​ប្រាក់​កម្រៃ និង​ផ្គត់ផ្គង់​ដល់​សហគមន៍ ព្រោះ​ថា​សហគមន៍​មិន​មាន​ចំណូល​ឡើយ ហើយ​អាច​នឹង​ធ្វើឲ្យ​ការ​ផ្សព្វផ្សាយ​មិន​បាន​ទូលំទូលាយ។ ផ្អែក​លើ​បទពិសោធន៍​ជា​អ្នក​គ្រប់គ្រងហាង​ឲ្យម៉ាកប្រណីតៗ (Store Director) នៅ​ផ្សារ​ទំនើប​ជិត ១០ ឆ្នាំ ធ្វើឲ្យ​កូន​ខ្មែរ-បារាំង​រូប​នេះ បង្កើត​ជំនួញ​មួយ គឺ​យក​សម្ភារៈ​គ្រប់​បែប​យ៉ាង​ដែល​ខ្មែរ​ផលិត ទៅ​លក់​នៅ​បារាំង និង​មាន​អតិថិជន​ជា​ជនជាតិ​អឺរ៉ុប​ចូលចិត្ត​ខ្លាំង រហូត​គេ​ចាប់អារម្មណ៍ ហើយ​មក​លេង​នៅ​ស្រុក​ខ្មែរ​ច្រើន។ បក​ទៅ​និយាយ​ពី​ជំនួញ​របស់ តារា បង្កើត SABAY EVAAN MARKET & SERVICES លោក​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៩ ហើយ​ការ​ដែល​មាន​បរទេស​ទទួលស្គាល់​ថា​ខ្មែរ​ពិតជា​អស្ចារ្យ​បាន​ធ្វើឲ្យ​លោ​ឈប់​ខ្មាសគេ និង​មាន​មោទនភាព​ជា​ខ្មែរ។

ក្រៅ​ពី​រៀបចំ​បង្កើត​សហគមន៍ និង​ក្រុមហ៊ុន​ហើយ​នោះ តារា ក៏​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​កម្មវិធី Culture ដែរ សម្រាប់​ឲ្យ​គេ​ស្គាល់​វប្បធម៌​ខ្មែរ​យើង។ សម្រាប់​ព្រឹត្តិការ festival លោក​ធ្វើ​វា​ឡើង​ជា​រៀងរាល់​ឆ្នាំ។ មាន festival រៀបចំ​នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ប៉ារីស​ឈ្មោះ​វត្ត VINCENNES ព្រឹត្តិការ​នោះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ថា​ខ្មែរ អាស៊ី ឬ​អឺរ៉ុប​ទេ។

សម្រាប់ festival ដែល តារា រៀប​ចំ​កាលពី​ឆ្នាំ ២០២៣ មាន ៣៖

ទី១. Sabay Festival ដែល​ជា​កម្មវិធី​ធ្វើ​ឡើង​ដើម្បី​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​កម្មវិធី​វប្បធម៌​ដទៃ​ទៀត។ រយៈពេល​១​ថ្ងៃ កម្មវិធី​នោះ​មាន​អ្នក​ចូលរួម​ជាង ២៥ ០០០ នាក់ ចម្រុះ​ជាតិសាសន៍​តែម្ដង។

ទី២. Asian Street Food Festival ចំណែក​កម្មវិធី​ពិព័រណ៍​អាហារ និង​តន្ត្រី​ដែល​មាន​ទាំង​ម្ហូប​ខ្មេរ និង​អាស៊ី ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយ​មាន​ទាំង​ជនជាតិ​អឺរ៉ុប​មក​ភ្លក់ ហើយ​ខ្មែរ​ដែល​រស់នៅ​ទី​​នោះ​ក៏​មក​គាំទ្រ​ខ្លាំង ព្រោះ​ខាន​ញ៉ាំ​អាហារ​ស្រុក​ឯង​យូរ។ សម្រាប់​កម្មវិធី​នេះ​ដែរ​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​ជាង ១៣ ០០០ នាក់​។

ទី៣. មក​ដល់​ព្រឹត្តិការ​ចុងក្រោយ​នេះ​វិញ គឺ​ជា​មហោស្រព​ចំណី​ខ្មែរ​លើក​ទី​មួយ​នៅ​ក្រៅ​ប្រទេស ដែល​កន្លង​មក​មិន​ទាន់​មាន​អ្នក​រៀបចំ​នៅ​ឡើយ ហើយ​លោក​គឺជា​មនុស្ស​ទី​១​ដែល​បាន​រៀបចំ​នៅ​ទៅ​នោះ។ អ្នក​ចូលរួម​ទស្សនា​ព្រឹត្តិការ​នោះ​ជាង ២៣ ០០០ នាក់ ក្នុង​រយៈពេល ២ ថ្ងៃ។

នោះ​ជា​ការ​ប្រសើរ​ខ្លាំង សម្រាប់​ទាក់ទាញ និង​ឲ្យភ្ញៀវ​ទេសចរ​​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់ ហើយ​ក្រោយពី​បាន​ចូលរួម​រួច អ្នក​ខ្លះ​បាន​សូម​ឲ្យ​លោក​ជួយ​ណែនាំ​ពី​កន្លែង​ស្អាត​ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​មក​ទស្សនា​​ផ្ទាល់​តែម្ដង។

សម្រាប់​ព្រឹត្តិការណ៍​ទាំង​នោះ​ក៏​មាន​ការ​តាំង​ពិព័រណ៍​វប្បធម៌​ខ្មែរ ហើយ​ក៏​មាន​ផ្សារ​ដែល​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ និង​សិក្ខាសាលា​មួយ​ចំនួន​ដូច​ជា សិប្បកម្ម​ធ្វើ​ក្អម​ឆ្នាំង​ខ្មែរ និង​ការ​បញ្ចាំង​ភាពយន្ត​ខ្មែរ​ផង​ដែរ។ តារា ក៏​បាន​ដាក់​ឈ្មោះ Concept Store ថា Artisans of Mekong (សិប្បករ​ទន្លេ​មេគង្គ)៕

ក្រោពីមមាញឹកផ្សព្វផ្សាយ​កម្ពុជាទៅក្រៅប្រទេសហើយ តារា ក៏ឆ្លៀតធ្វើការងារសប្បុរសធម៌នៅពេលកម្ពុជា​ដែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម