ការប្រកាសពីទំនាក់ទំនងស្នេហាសម្រាប់តារាខេប៉ុប នៅតែជារឿងដែលមិនទាន់បើកទូលំទូលាយនៅឡើយនាពេលបច្ចុប្បន្ន។ តារាចម្រៀងម្នាក់ៗ ត្រូវផ្ដោតលើការងារ និងត្រូវមានភាពប្រុងប្រយ័ត្នខ្លាំងចំពោះទំនាក់ទំនងស្នេហា។ បើមិនដូច្នេះទេ ប្រសិនបើត្រូវគេចាប់បានអាចនឹងធ្លាក់ប្រជាប្រិយភាព។
ក្នុងកម្មវិធី “XYOB” សមាជិកក្រុម 2NE1 តារាស្រី Sandara Park ក៏បានទម្លាយថា នាងធ្លាប់មានទំនាក់ទំនងស្នេហា កំលុងពេលផ្សព្វផ្សាយជាមួយក្រុម 2NE1។ វាជារឿងកន្លងផុតទៅជាង ១០ ឆ្នាំទៅហើយ។ នាងបានលើកឡើងថា៖ កាលនោះ នាងពិតជាភ័យខ្លាចមិនហ៊ានចេញណាត់ជួបគ្នា ជាមួយមិត្ដប្រុសនាងឡើយ ដោយសារតែខ្លាចអ្នកកាសែតតាមប្រមាញ់រូបចាប់បាន។


ជាមួយគ្នានេះ នាងក៏ត្រូវបានគេចោទសួរថា៖ តើកន្លែងណាជាកន្លែងសុវត្ថិភាពសម្រាប់នាង សម្រាប់ date?
អ្វីដែលភ្ញាក់ផ្អើល តារាស្រី Sandara Park បានទម្លាយថា៖ កន្លែងដែលសុវត្ថិភាពសម្រាប់នាងកាលនោះ គឺផ្លូវដើរនៅអគារកន្លែងប្រគំតន្ដ្រី Inkigayo។ នាងបានបន្ដថា៖ អ្នកគ្រប់គ្រងរបស់នាងគឺមិនចាប់អារម្មណ៍ឡើយ ដោយសារនាងប្រាប់នាងទៅបន្ទប់ទឹក ឬត្រូវដើរទៅក្រៅ។ នាងក៏ឆ្លៀតជួបមិត្ដប្រុសរបស់នាង នៅពេលនោះតែម្ដង។


ជាមួយគ្នាដែរ Sandara Park មិនបានបញ្ជាក់ពីមនុស្សដែលនាងបាន Date ជាមួយថាជាតារាប្រុសរូបណាឡើយ។ តែមហាជនជឿថា អតីតមិត្ដប្រុសរបស់នាងជាសមាជិកក្រុមចម្រៀងបុរសខេប៉ុបជំនាន់ទី ២ ដូចគ្នា។
ក្រឡេកមកមើលអាជីពសិល្បៈរបស់ Sandara Park វិញ បច្ចុប្បន្ន នាងផ្សព្វផ្សាយជាតារាចម្រៀងទោល និងបន្ដថតស្ប៉តពាណិជ្ជកម្មនានា ស្របពេលដែល 2NE1 ត្រូវបានរាយការណ៍ថា អាចនឹងបញ្ចេញបទចម្រៀងថ្មី សម្រាប់ជាកាដូជូនអ្នកគាំទ្រ៕























Account
Security
Favourite Content