ថ្មីៗនេះ Sandara Park សមាជិកក្រុម 2NE1បានបង្ហាញពីអារម្មណ៍ពិតរឿងអស់សង្ឃឹមក្នុងការរកប្រាក់។

បង្ហាញខ្លួនក្នុងកម្មវិធី ‘Bam House’ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះបានលើកឡើងពីការបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួនកាលពីពេលកន្លងទៅ។ នាងត្រូវបានគេចោទសួរថា តើពេលនេះការដើរកម្សាន្ដជាក្ដីស្រមៃរបស់អ្នកពេលឥឡូវនេះ ឬអ្នកចង់បង្ហាញខ្លួនក្នុងវិស័យសិល្បៈច្រើនជាងមុន?
ភ្លាមៗនោះ Sandara Park ក៏បានសើចប៉ុន្ដែក៏បញ្ចេញពីអារម្មណ៍ពិតថា បច្ចុប្បន្ននាងពិតជាត្រូវការប្រាក់ដើម្បីបញ្ចេញអាល់ប៊ុមជាបន្ដបន្ទាប់។ កាលពីពេលបញ្ចេញបទ Festival វាជាលើកទី១ ដែលនាងធ្វើសឹងគ្រប់យ៉ាងដោយខ្លួនឯង ហើយវាពិតជាមិនស្រួលដូចការគិតឡើយ។


អំឡុងនាងនៅមានសកម្មភាពជាមួយក្រុម 2NE1 នាងមិនដែលដឹងថាប្រាក់មានសារសំខាន់ប៉ុណ្ណានោះទេ។ បើទោះជាថតវីដេអូចម្រៀងថ្លៃប៉ុណ្ណា ប៉ុន្ដែប្រាក់ចំណូលដែលរកត្រឡប់បានមកវិញពិតជាច្រើនជាងថ្លៃផលិត។ តែបច្ចុប្បន្ន វាមិនដូច្នេះទៀតនោះទេ។
Sandara Park ធ្លាប់បានបញ្ជាក់ថា ប្រាក់ចំណូលរបស់នាងមួយផ្នែកធំបានមកពីការថតពាណិជ្ជកម្មនៅក្រៅប្រទេស។ ក្នុងឆ្នាំ ២០២១ នាងត្រួវបានគេចុះផ្សាយជាតារាខេប៉ុបស្រីម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនចំណាត់ថ្នាក់លេខ ៣ ដែលមានប្រាក់រហូត ៣០ លានដុល្លារអាមេរិក។ ប៉ុន្ដែជាក់ស្ដែងរូបនាងបានបដិសេធទ្រព្យសម្បត្ដិរបស់នាងមិនមានច្រើនដល់ថ្នាក់នេះឡើយ។ ប្រសិនបើនាងជាអ្នកជំនួញផ្នែកអចលនទ្រព្យរូបនាងប្រហែលជាអាចមានទ្រព្យសម្បត្ដិយ៉ាងច្រើនដូចព័ត៌មានជាច្រើនចុះផ្សាយពិតមែន។ ប្រាក់មួយផ្នែករបស់នាងគឺចំណាយលើការទិញសម្ភារៈប្រើប្រាស់ផ្សេងៗ ៕

























Account
Security
Favourite Content