កាលពីថ្មីៗ នេះ Mimi ដែលជាអតីតតារាចម្រៀងខេប៉ុបម្នាក់បានបង្ហោះពីរូបភាពថតរូប Pre Wedding ជាច្រើនសន្លឹក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក្នុងរូបថតក៏មានវត្ដមានរបស់តារាស្រី Sandara Park ដែរ។


បើតាមរូបភាពនោះបានឲ្យឃើញថាអនាគតកូនកម្លោះរបស់ Mimi គឺជាប្អូនប្រុសបង្កើតរបស់តារាស្រី Sandara Park គឺ Thunder។ រូបភាពទាំងនោះបង្ហាញឲ្យឃើញពីស្នាមញញឹមរបស់ Sandara Park, Thunder និង Mimi ខណៈម្នាក់ទៀតត្រូវបានគេលើកឡើងថាជាបងស្រីម្នាក់ទៀតរបស់ Thunder គឺ Durami Park។
ក្រៅពីបង្ហោះរូបភាព Mimi ក៏បានភា្ជប់ជាមួយពាក្យពេចន៍ថា៖ ពួកយើងបានថតរូបសម្រាប់ការភ្ជាប់ពាក្យ។ ពួកយើងពិតជាសប្បាយរីករាយ និងទទួលបានពរជ័យជាច្រើន។ អរគុណដល់បងថ្លៃដែលបានមកចូលរួម និងជួយជ្រោមជ្រែង។ រូបនាងពិតជារីករាយដែលបានក្លាយជាសមាជិកក្នុងគ្រួសារ។



ជាការឆ្លើយតប Sandara ក៏បានបញ្ចេញមតិថា៖ នាងពិតជាមិននឹកស្មានសោះ នាងនឹងមានប្អូនថ្លៃឆាប់ៗ នេះ។ ពួកយើងទាំងពីរប្រៀបដូចជាបងប្អូនបង្កើត។ ស្វាគមន៍មកកាន់គ្រួសាររបស់យើង។
គួរបញ្ជាក់ថា Mimi និង Thunder បានសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំមកហើយ។ អ្នកទាំងពីរបានទម្លាយពីទំនាក់ទំនងរបស់ខ្លួនក្នុងកម្មវិធី Second House 2។ មង្គលការរបស់អ្នកទាំងពីររំពឹងនឹងធ្វើឡើងឆាប់ៗ នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ៕























Account
Security
Favourite Content