សមាជិកក្រុម BIGBANG តារាប្រុស Daesung បានបង្ហាញខ្លួនក្នុងកម្មវិធី “Korea-Japan Top 10 Show” របស់ទូរទស្សន៍ MBN កាលពីពេលថ្មីៗនេះ ហើយអ្វីដែលធ្វើឲ្យមហាជន ហាក់មានការភ្ញាក់ផ្អើលនោះគឺរូបលោកបាននិយាយពីស្នេហាដំបូងរបស់ខ្លួន និងលើកឡើងថាវារឿងមួយដែលលោកមិនអាចបំភ្លេចបាន។

Daesung បានលើកឡើងថា ស្នេហាដំបូងរបស់លោកគឺទៅដោយមិនរលូនឡើយ។ កាលនៅពីក្មេងលោកធ្លាប់បានលង់ស្រឡាញ់មិត្ដរួមថ្នាក់ម្នាក់ អស់រយៈពេល ៤ ឆ្នាំ។ លោកពិតជាចង់ប្រាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់រូបនាងជាខ្លាំង ដោយសារតែលោកត្រូវផ្លាស់ប្ដូរសាលាឆាប់ៗ។
Daesung បានបន្ដថា៖ មុនពីរថ្ងៃដែលលោកត្រូវផ្លាស់ប្ដូរសាលា លោកបានសម្រេចចិត្ដនឹងប្រាប់ដល់នាងពីអារម្មណ៍របស់លោក។ បើលោកមិនធ្វើនោះទេ លោកនឹងគ្មានឱកាសទៀតទេ។ លោកក៏បានរត់ទៅសារភាពប្រាប់នាង ថាលោកពិតជាចូលចិត្ដនាង។ ជាលទ្ធផល លោក និងនាងគឺមិនបានសេពគប់គ្នាឡើយ ដោយសារលោកត្រូវរើទៅឆ្ងាយ។ អ្វីដែលសំខាន់លោកមិនបានទទួលចម្លើយពីមនុស្សដែលលោកលួចស្រឡាញ់ឡើយ។ ជារឿងមិនអស់ចិត្ដ និងគួរឲ្យខ្មាសគេមួយសម្រាប់រូបលោក។


ទោះជាយ៉ាងណាក្ដី អ្នកដែលចូលរួមក្នុងកម្មវិធីក៏បានសរសើរទឹកចិត្ដរបស់លោក និងលើកឡើងថាវាជារឿងក្លាហាន ព្រមទាំងគួរឲ្យស្រឡាញ់មួយផងដែរ។ ក្រឡេកមកមើលអាជីពសិល្បៈរបស់តារាប្រុស Daesung នាពេលបច្ចុប្បន្នវិញ លោកមិនមានសកម្មភាពជាមួយក្រុមចម្រៀង BigBang ឡើយ ខណៈក្រុមចម្រៀងបុរស BigBang ក៏មិនទាន់មានគម្រោងត្រឡប់មកចេញចម្រៀងថ្មីនៅឡើយ។ តែសមាជិកដូចជា Taeyang,G-Dragon និង Daesung នៅតែបង្ហាញភាពជិតស្និទ្ធខ្លាំង។ សម្រាប់សកម្មភាពទោលវិញ Daesung បន្ដចូលរួមកម្មវិធីផ្សេងៗ និងឡើងបុស្ដិ៍ទូរទស្សន៍ជាដើម៕
























Account
Security
Favourite Content