ដាដាវ ការងារសិល្បៈ និងមុខជំនួញកាន់តែរីកចម្រើនធំទៅៗ

ដាដាវ តារា​ស្រី​ដែល​ទទួល​បាន​ការ​គាំទ្រ​លើការលេង Style សម្លៀកបំពាក់​​ប្លែក​ៗ ស្រស់​ស្អាត មិន​ចម្លង​តាម​អ្នកដទៃ ព្រម​ទាំង​ការងារ​សិល្បៈ​សម្ដែង។ ក្រៅពី​ការងារ​សិល្បៈ ដាដាវ ក៏​ជា​អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ skincare ដោយសារ​តែ​ផលិតផល​ទើបតែ​ចេញ​លក់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សោះ តែ​ឆក់​បាន​ការ​គាំទ្រ​ខ្លាំង។

ក្រោយ​សម្រាល​កូន​ស្រី​ដំបូង​ជាង​១ ឆ្នាំ​មកនេះ​តួឯក​ស្រី​ក្នុង​រឿង «ភ្នាក់ងារ​ស៊ីកាដា» មិន​សូវ​ទទួល​ការងារ​សម្ដែង​ដូច​មុន​ឡើយ ដោយគ្រាន់តែ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ និង​ទទួល​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​នាង​កំពុងតែ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ចំណាយ​ពេល​ច្រើន​ការ​ជំនួញ ព្រោះ​តារា​ស្រី​រូប​នេះ​ឧស្សាហ៍​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ទាក់ទង​រោងចក្រ​ផលិត skincare។

ដោយ​ជំហាន​ដំបូង​នៃ​អាជីវកម្ម​គ្រឿង​ថែរក្សា​សម្រស់​របស់ ដាដាវ គឺ AMORE BODY SHIMMER OILនា​អំឡុង​ឆ្នាំ ២០២២-២០២៣។ ក្រោយ​មក​ទៀត​តារា​ស្រី​ល្បី​ខាង Fashion រូបនេះ បាន​បញ្ចេញ produce បន្ត​បន្ទាប់​ទៀត​ដូចជា lip gloss, Lipbalm, Blush, Eyebrows Kit, lip gloss, lip liner ហើយ​ថ្មី​ៗ​នេះ ដាដាវ ទើប​បង្ហាញ​ផលិតផល​ថ្មី​គឺ Barecica sunscreen។

បើ​ទោះ​ជា​រវល់​ក្នុង​ជំនួញ​ផ្ទាល់​ខ្លួន​ក៏​ពិត​មែន តែ ដាដាវ ក៏​នៅតែ​មមាញឹក​ទីផ្សារ​ប្រម៉ូត​ផលិតផល​ថែរក្សា​សម្រស់ និង​សម្លៀកបំពាក់​ប្រេន​ល្បី​ៗ​ដដែល។ អ្នក​គាំទ្រ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូបនេះ បញ្ជាក់​ថា ដាដាវ មាន​ទាំង​សម្រស់ ចំណេះដឹង និង​សមត្ថភាព ដូចនេះ​ហើយ​ផលិតផល​របស់​នាង​មួយ​ណា ក៏​លក់​ដាច់​នៅ​លើ​ទីផ្សារ​អនឡាញ​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដាដាវ ពូកែ​រៀបចំ​ខ្លួន ផាត់​មុខ និង​អាច​បង្ហាញ​ចំ​ៗ​ដល់​អតិថិជន​នៃ​ផលិតផល​នាង ដើម្បី​ងាយស្រួល​យក​ទៅ​ប្រើប្រាស់។ ទោះ​ការងារ​សម្ដែង​មិន​សូវរវល់ តែ​នាង​គឺជាតារា​ស្រីដែល​មាន​ភាព​ទាក់ទាញផ្នែក Fashion ហើយ​ជា​ញឹកញាប់​ ដាដាវ បាន​ទៅ​កម្មវិធី​បង្ហាញ​ម៉ូដ​ក្រៅ​ប្រទេស៕

រូបភាព៖Daa Dao 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម



Leave a Reply

Your email address will not be published.Required fields are marked *