តារាសម្ដែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាព ដាដាវ ទើបតែត្រឡប់មកពីកម្មវិធី Bangkok International Fashion Week នាងបានប្រាប់ឲ្យដឹងពីអត្ថប្រយោជន៍ និងបទពិសោធន៍ជាច្រើនទទួលបានពីការទៅចូលរួមកម្មវិធីនៅថៃថ្មីៗនេះ ក្នុងនាមជាតារាស្រីខ្មែរតែម្នាក់គត់ដែលប្រេន Flynow Bangkok អញ្ជើញ។



សម្រាប់ការអញ្ជើញ ដាដាវ ឲ្យចូលរួម Bangkok International Fashion Week ដោយប្រេន Flynow Bangkok ដែល CEO គឺលោក Somchai Songwatana។ ដាដាវ បានបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីលើកនោះ នាងមិនគិតពីអត្ថប្រយោជន៍ទេ ព្រោះអាចអង្គុយជួរមុខក្នុងកម្មវិធី Fashion week ព្រមទាំងបានជួបកំពូលតារាថៃដែលពូកែលេងស្ទីល៍សម្លៀកបំពាក់ជាច្រើនដូចជា Anchilee និង Yoshi ជាដើម។
ការយល់ព្រមទៅចូលរួមជាភ្ញៀវកិត្តិយសរបស់ Flynow Bangkok ព្រោះ ដាដាវ ក៏ត្រូវទៅថៃដើរលេងស្រាប់ ដូចនោះហើយតួឯកស្រីក្នុងរឿង «ភ្នាក់ងារស៊ីកាដា» មិនគិតពីរឿងអត្ថប្រយោជន៍អ្វីច្រើនឡើយ ដោយនាង និងសង្សារគឺរ៉ាប់រងថ្លៃចំណាយផ្សេងៗទាំងអស់។ បើទោះជា ដាដាវ ថានាងអាចរ៉ាប់រងការចំណាយផ្សេងៗបានទាំងអស់ក៏ពិតមែន តែ CEO បានផ្ដល់ជាសម្លៀកបំពាក់ដល់នាង ២ ឈុត មួយឈុតៗតម្លៃខ្ទង់ពាន់ដុល្លារ តែនាងជ្រើសយកតែ ១ ឈុតសដែលស្លៀកនាថ្ងៃកម្មវិធីតែប៉ុណ្ណោះ។



ការចូលរួមក្នុងកម្មវិធីរបស់ Flynow Bangkok នាងទទួលបានការស្វាគមន៍ពីសំណាក់អ្នករៀបចំកម្មវិធី ហើយគេក៏បានពោលសរសើរ និងពេញចិត្ត fashion stylish របស់នាងដែលបង្ហាញលើ social media នាគ្រាកន្លងមក។ បន្ទាប់ពីចូលរួមកម្មវិធី Bangkok International Fashion Week ហើយ ខែក្រោយនេះ ដាដាវ ក៏ត្រូវចូលរួមកម្មវិធីធំនៅប្រទេសសិង្ហបុរីតែនាងសុំលាក់ឈ្មោះកម្មវិធីសិន គ្រាន់តែបង្ហើបថាកម្មវិធីនៅសិង្ហបុរីនោះ គឺគេជាអ្នករ៉ាប់រងទាំងអស់។
ដាដាវ គឺជាតារាស្រីម្នាក់ដែលនិយមការតុបតែងខ្លួនបែបស៊ីវិល័យ និងទទួលបានការគាំទ្រខ្ពស់ ពីហ្វេន ហើយ Idol នាងគឺ Kendall Jenner។ ក្រៅពីសម្ដែងភាពយន្ត នាងក៏ជា តារាបង្ហាញម៉ូដ, Influencer ដែលធ្វើវីដេអូទាក់ទងនឹងការប្រមូតផលិតផលផ្សេងៗ ព្រមទាំងជាម្ចាស់ប្រេន AMORE Shimmer Oil ដែលជាប្រភេទគ្រឿងសម្អាងជាប្រេងលាបលើស្បែកឲ្យមានភាពភ្លឺរលោង៕


























Account
Security
Favourite Content