ស្ទីល៍ Crop Top ដែល Mélia Constantin ស្លៀក មើលទៅធម្មតា តែស្អាតញាក់!

តារា​កូនកាត់​ខ្មែរ-បារាំង Mélia Constantin កំពុង​បង្ក​ព្យុះភ្លៀង​នៅ​ក្នុង​ពិភព​សិល្បៈ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​ត្រៀម​សម្ពោធ​ស្នាដៃ​ខ្សែភាពយន្ត​ខ្នាត​ធំ​ដំបូង​ហើយ​នោះ មាលា ក៏​មមាញឹក​ក្នុង​ការ​ថត TVC ឲ្យ​ប្រេន​ធំ​ៗ​ទៀត​ផង។

តារា​ស្រី​រូប​នេះ កំពុង​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​ភាពយន្ត ដើរ​ម៉ូដ ហើយ​ថ្មី​ៗ​នេះ​ក៏​លេចឮ​ថា​កញ្ញា​អាច​នឹង​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ណា​មួយ​ផង​ដែរ ហើយ​សាមី​ខ្លួន​មិន​ទាន់​បាន​ទម្លាយ​ថា នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ឬ​យ៉ាង​ណា​នោះ​ទេ តែ​ហ្វេន​ៗ និង​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​បវរកញ្ញា​ជាច្រើន​តែង​ទទូច​ឲ្យ មាលា ចូល​ប្រកួត​កម្មវិធី Beauty Pageant។

មាលា ជា​តារា​ស្រី​ម្នាក់​ដែល​មាន​រស​និយម​តុបតែង​ខ្លួន​បាន​យ៉ាង​ស័ក្ដិសម​គ្រប់​ពេល សូម្បី​តែ​ការ​ស្លៀកពាក់​ជា​ប្រចាំ​ក៏​នាង​ជ្រើសរើស​ម៉ូដ​បាន​សម​រូប​សម​រាង។ ជាពិសេស​ស្ទីល៍ Crop Top ដែល​តារា​កូន​កាត់​ខ្មែរ-បារាំង​រូប​នេះ ឧស្សាហ៍​ស្លៀកពាក់​មិន​ថា​ពេល​ដើរលេង ឬ​ថត​ផ្សេង​ៗ​ឡើយ រូបភាព​ដែល​ចេញ​មក​មួយ​ៗ​បាន Like, share ព្រម​ទាំង​បញ្ចេញ​មតិ​សរសើរ​រូប​សម្រស់ Mélia Constantin ថា​ស្អាត និង​ទាក់ទាញ​ឲ្យ​គេ​ចង់​យក​ស្ទីល៍​តាម។

ដោយសារ​តែ​រូបរាង​ស្រឡូន ក្បាលពោះ​រាបស្មើ ស្ទីល៍ Crop Top ស៊ី​គ្នា​ជាមួយ​នាង​បំផុត បើ​ទោះ​ជា​ឈុត​នោះ​មើល​ទៅ​ធម្មតាៗ តែ​​ Mélia ស្លៀកពាក់ មើល​ទៅ​គ្មាន​កន្លែង​ទាស់ បូក​រួម​ទាំង​ស្បែក​ម៉ត់​រលោង​​មួយ​មុខ​ទៀតនោះ ស្អាត​គ្មាន​ពាក្យ​បរិយាយ​។ បើ​ទោះ​ជា style នោះ​សាមញ្ញ តែ​នាង​ចាយ​រាង​បាន​យ៉ាង​ហំ ដោយ​ការ​តុបតែង​សក់​ម៉ូដ​ផ្សេង​ៗ និង​គ្រឿងអលង្ការ​លំអ​ច្រើនប្រភេទ​​ទៀត។

ខាងក្រោម​គឺជា​ម៉ូដ Crop Top outfit របស់ Mélia មួយ​ណា​ក៏​ស្អាត​ខ្ញង់ និង​មើល​ទៅ​ដឹង​ថា​ជា​មនុស្ស​ស្រី​ពូកែ​ខាង fashion តែម្ដង៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published. Required fields are marked *