សែរាជវង្សតែមួយ ស្អាតនិងពេញដោយសមត្ថភាពដូចគ្នា! ភគិនី ព្រះនាង ជេនណា គឺ ព្រះនាង នរោត្តម អម្រិតា ឈ្នះមេដាយមាសកីឡាជិះសេះ

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សែ​រាជវង្ស​មួយ​អង្គ​ទៀត​ហើយ ដែល​បាន​នាំ​មុខ​មាត់​មក​ជូន​ជាតិ​មាតុភូមិ ដោយ​ទទួល​បាន​មេដាយ​មាស​ផ្នែក​កីឡា​ជិះ​សេះ នៅ​បរទេស ហើយទ្រង់​គឺជាភគិនី​របស់ ព្រះនាង នរោត្តម ជេនណា ផ្ទាល់​តែ​ម្ដង។

ក្រុម «កីឡាជិះសេះ» កម្ពុជា​ដោយ​មាន អ្នក​អង្គ នរោត្តម អម្រិតា បាន​យកឈ្នះ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា FEI SEA Youth Cup លើកទី១ ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ៦ ក្នុង​នោះ​មាន​ប្រទេស​ថៃ​ជា​ម្ចាស់​ផ្ទះ ហើយ​កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា ជា​ប្រទេស​ចូលរួម។

ក្រោយ​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ញាតិវង្សានុវង្ស ព្រះនាង នរោត្តម ជេនណា មិន​បាន​នៅ​ស្ងៀម​ឡើយ ទ្រង់​បាន​ចូល​រួម​អបអរសាទរ ក៏​ដូចជា​ការ​ជួយ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​បង​ខ្លួន ដើម្បី​ឲ្យ​មហាជន​កាន់តែ​ស្គាល់​ច្បាស់​ពី​ព្រះនាង នរោត្តម អម្រិតា។

ព្រះនាង ជេណា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា “ពិតជា​ពិសេស​មែន​! បងប្អូន​ជីដូន​មួយ​ខ្ញុំ ព្រះនាង នរោត្តម អម្រិតា ឈ្នះ​មេដាយ​មាស​កីឡា FEI SEA Youth Cup លើក​ទី 1បងប្អូន​ជីដូន​មួយ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ នរោត្តម អម្រិតា ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​តាមរយៈ​ការ​ឈ្នះ​មេដាយ​មាស​ជាមួយ​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត​កីឡា FEI SEA Youth Cup លើក​ទី 1 លើ​កីឡា​ជិះ​សេះ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ចំនួន ៦ ប្រទេស​មាន​ថៃ​ជា​ម្ចាស់​ផ្ទះ ហើយ​មាន​ប្រទេស​កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា។

អ្វី​ដែល​ពិសេស​នោះ ម្ចាស់​បង អម្រិតា ចូលរួម​ប្រកួត​ដោយ​មិន​ប្រើ​សេះ​ផ្ទាល់​ខ្លួន គឺ​សេះ​ដែល​គេ​បាន​រៀបចំ​ឲ្យ ស្រប​ពេល​ដែល​កីឡាករ កីឡា​ការនី​នៃ​ប្រទេស​ផ្សេងៗ​ប្រើប្រាស់​សេះ​ផ្ទាល់ខ្លួន​ទាំងអស់។ នេះ​ជា​រឿង​ដ៏​ពិបាក​មួយ​ តែ​ផ្ទុយ​ទៅ​វិញ​ម្ចាស់​បង​នៅតែ​ទទួល​បាន​នូវ​ជ័យ​ជម្នះ ហើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ថែម​ទៀត។ នៅថ្ងៃទី២៧​ ខែ​តុលា​ខាង​មុខ​នេះ ម្ចាស់​បង អម្រិតា​ នឹង​មាន​ប្រកួតប្រជែង​ការ​ជិះ​សេះ​លើ​វិញ្ញាសា​ទោល ដោយ​ទទួល​យក​ការ​ប្រកួតប្រជែង​ថ្មី​មួយ​ទៀត។ សូម​ពុក​ម៉ែ​បង​ប្អូន​ចូលរួម​គាំទ្រ​គាត់​ទាំង​អស់​គ្នា និង​សូម​ជូន​ពរ​ឱ្យ​គាត់​ជួប​តែ​សំណាង​ល្អ ក្នុង​នាម​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង!”។

សំណេរ​វែង​អន្លាយ ដែល​ឆ្លុះបញ្ចាំង​ពី​ទឹក​ព្រះទ័យ​គោរព ស្រលាញ់​របស់​ព្រះនាង ជេនណា ទៅ​កាន់​ទ្រង់ អម្រិតា ពិតជា​ជ្រាលជ្រៅ​គ្មាន​អ្វី​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ចំណែក​អ្នក​គាំទ្រ​វិញ បាន​លើក​សរសើរ​ពី​សមត្ថភាព និង​រូប​សម្រស់​របស់​ទ្រង់ អម្រិតា ថា​ស្រស់​ស្អាត និង​ពូកែ​ម្យ៉ាង​ម្នាក់​ពី​ទ្រង់ នរោត្តម ជេនណា ហើយ​ទ្រង់​ទាំង​ទ្វេ​ពិតជា​ស័ក្តិសម​ជា​ពូជពង្ស​សែស្រឡាយ​រាជវង្ស​ពិត​ៗ។

ងាក​ទៅ​មើល​បណ្ដាញ​សង្គម​របស់​ព្រះនាង នរោត្តម អម្រិតា វិញ ក៏​បាន​ចែក​រំលែក​សំណេរ​បន្ត ពី​ព្រះនាង​តូច ជេនណា ដែរ ព្រម​ទាំង​ពោល​ពាក្យ​យ៉ាង​រំភើប​ចំពោះ​ទឹកព្រះទ័យ ដែល​ប្អូន​មាន​ចំពោះ​បង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *