Kris Wu អតីតសមាជិកក្រុម EXO និងជាតារាសម្ដែងប្រុសចិនដ៏ល្បីល្បាញបានក្លាយជាប្រធានបទក្ដៅគគុកសារជាថ្មីម្ដងទៀតក្រោយលោកសម្រេចដាក់ពាក់បណ្ដឹងប្ដឹងឧទ្ធរណ៍ ក្រោយមិនពេញចិត្តនឹងការកាត់ក្ដីរបស់តុលាការទីក្រុងប៉េកាំង។ នេះបើយោងតាមប្រភពព័ត៌មាន chinadaily។

បកត្រឡប់ទៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ តុលាការទីក្រុងប៉េកាំង Chaoyang បានកាត់ទោស Kris Wu ឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ រួមជាមួយទោសមួយផ្សេងទៀតគឺការនិរទេសចេញពីប្រទេសក្រោយចេញពីពន្ធគារ។ ការកាត់ទោសនេះ គឺសម្រាប់ការជាប់ពាក់ព័ន្ធរឿងបំពានដល់ក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់។
ការកាត់ក្តីថ្មីត្រូវបានរាយការណ៍ថាធ្វើឡើងនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣ ខណៈការកាត់ក្ដីនេះបានធ្វើឡើងជាលក្ខណៈសម្ងាត់ មិនមានអ្នកកាសែតឡើយគឺមានតែបុគ្គលជាប់ពាក់ព័ន្ធប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលរួមដើម្បីជាការគោរពដល់សិទ្ធិឯកជនរបស់ជនរងគ្រោះ។ តុលាការបានបញ្ជាក់ថាសេចក្តីសម្រេចចុងក្រោយនឹងត្រូវប្រកាសជាសាធារណៈនៅពេលបញ្ចប់នៅលើបណ្ដាញសង្គម Weibo។

ក្រោយពីដំណឹងនេះបានលេចចេញជាសាធារណៈធ្វើឱ្យមហាជនជាច្រើនបញ្ចេញមតិជាហូរហែរ និងចង់ដឹងថាតើជោគវាសនារបស់ Kris Wu នឹងទៅជាយ៉ាងណាក្រោយរូបលោកសម្រេចដាក់ពាក្យប្ដឹងឧទ្ធរណ៍? ទោសរបស់លោកអាចបន្ថយមកវិញ ឬយ៉ាងណា។ តើលោកអាចនឹងមានឱកាសមកសាងកេរ្ដិ៍ឈ្មោះជាថ្មីម្ដងទៀតនៅក្នុងវិថីសិល្បៈដែរ ឬទេ?
គួរបញ្ជាក់ថា Kris Wu ធ្លាប់ជាតារាចម្រៀងល្បីម្នាក់ និងជាតារាសម្តែងដ៏មានប្រជាប្រិយមួយរូបដែលមានអ្នកតាមដានលើបណ្ដាញសង្គម Weibo ជាង ៥០ លាននាក់ ប៉ុន្ដែជីវិតរបស់លោកប្រែធ្លាក់ចុះស្មានមិនដល់ដោយសារតែជាប់ពាក់ព័ន្ធរឿងបំពានក្មេងស្រីមិនទាន់គ្រប់អាយុ៕

























Account
Security
Favourite Content