Content Creator ឈ្មោះ សេម រតនា កាលពីពេលថ្មីៗកន្លងទៅ បានបង្ហោះវីដេអូចម្រៀងខ្លីមួយ ចំណងជើងថា «អស់ទឹកស្រេច» លើគណនី Tik Tok ផ្លូវការរបស់លោក ដែលអត្ថន័យនៃខ្លីនោះចង់សំដៅដល់ការបាញ់ទឹកលេងកម្សាន្ត សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។


មិនគួរឱ្យនឹកស្មាន សំនៀងបង្ហាញពីក្បាច់រាំបាញ់ទឹករបស់ រតនា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់កម្មវិធី Tik Tok ឱ្យយកទៅរាំត្រាប់លេងកម្សាន្តយ៉ាងសប្បាយរីករាយ។ គួរឱ្យភ្ញាក់ផ្អើល ក្បាច់រាំបាញ់ទឹករបស់ Content Creator រូបនេះ មិនត្រឹមតែល្បីសម្រាប់អ្នកប្រើប្រាស់ Tik Tok ក្នុងស្រុកប៉ុណ្ណោះទេ តែគេឃើញមានគណនី Tik Tok របស់ជនជាតិបរទេសជាច្រើន បានយកសំនៀងនេះទៅបង្កើតជាក្បាច់រាំកម្សាន្តយ៉ាងសប្បាយរីករាយជាមួយមិត្តភ័ក្តិរបស់ពួកគេ។





អ្នកផលិតមាតិកាល្បីឈ្មោះ សេម រតនា ក៏មិននឹកស្មានថា វីដេអូចម្រៀងខ្លីរបស់ខ្លួននឹងផ្ទុះការគាំទ្រខ្លាំងរហូតដល់ជនជាតិ ហ្វីលីពីន កូរ៉េ និងបងប្អូនខ្មែរយើងទៅរាំត្រាប់លេងច្រើនបែបនេះឡើយ៕























Account
Security
Favourite Content