គូស្នេហ៍ Content Creator ណារ៉ូ និង លីនដា ថត Pre-Wedding និងចូលរោងការឆាប់ៗនេះហើយ!

នៅ​សល់​មិន​ដល់​១​អាទិត្យ​ទៀត​ទេ​ គូ​ស្នេហ៍​ដ៏​ស្រស់ស្អាត ណា​រ៉ូ​ និង​ លីន​ដា​ ដែល​អ្នក​ទាំង ២ គឺជា Content Creator ដូចគ្នា ត្រៀម​ចូល​រោង​ការ ​ខណៈ​រូប​ថត ​Pre-Wedding​ ជា​ច្រើន​សន្លឹក​​ត្រូវ​បាន​បង្ហោះ​ជា​ហូរហែ ​និង​ចែក​ចាយ​មិន​ដាច់​ពេញ​ទាំង​បណ្ដាញ​សង្គម​​ហ្វេស​បុក​។

គូ​ស្នេហ៍ជា​អ្នក​បង្កើត​មាតិកា​ និង​ជា​សមាជិក​នៅ​ក្នុងក្រុម​ VEESA The Creator បាន​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​នា​ពេល​១​ សប្ដាហ៍​ខាង​មុខ​ទៀត​នេះ​។ រូប​ថត​ Pre-Wedding ជា​ច្រើន​សន្លឹកត្រូវ​បាន​បង្ហោះ​​​លើ​បណ្ដាញ​សង្គម ​ថែម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ និង​ភាព​សក្ដិសម​របស់​អ្នក​ទាំង​ពីរ​ក្នុង​នាម​ជា​គូ​ស្នេហ៍​ថ្មោង​ថ្មី​ទៀតផង។​​

ពិត​ណាស់​ ប្រមាណ​ជា​ ២​ សប្ដាហ៍កន្លងទៅ​ ណា​រ៉ូ​ បាន​រៀប​ចំ​ Surprise លីនដា ​នៅ​ក្នុង​រោង​កុន​មួយ​កន្លែង​ដើម្បី​សុំ​នាងរៀប​ការ​ដោយ​មាន​វត្តមាន​សាច់ញាតិ ​បង​ប្អូន ​​មិត្តភ័ក្ដិ​ និង​អ្នក​រួម​ការងារ​ជា​ច្រើន​អ្នក​ចូលរួម​ជា​សាក្សី ​ថែមទាំងទទួលបានចម្លើយ Yes ពី លីនដា ទៀតផង។ ​​​រូប​ថត Pre-Wedding ជា​ច្រើន​សន្លឹក​ដែល​មាន​ទាំង​សម័យ​ និង​បុរាណ​បាន​រំលេច​ឡើង​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​អាខោន​ផ្ទាល់​ខ្លួន​របស់​អ្នក​ពីរ ​ព្រម​ជាមួយ​សារ​ដ៏​មាន​ន័យ​​ ខ្លី​តែ​ខ្លឹម ​« SAVE THE DATE 27.12.2024 »។

ទស្សនា​កម្រង​រូបភាព​ស្អាត​ៗ​នៃ​រូបថត Pre-Wedding របស់​ណារ៉ូ​និង​លីន​ដា​៖

រូបភាព៖ Naro Vee and Linda Vee



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *