អ្នកផលិតមាតិកាល្បីៗនៅកម្ពុជា ប្រមូលគ្នាធ្វើរឿងមួយ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក

ជារូបភាពដ៏ប្លែកអស្ចារ្យមិនធ្លាប់ឃើញ ដោយថ្មីៗនេះ អ្នកផលិតមាតិកាល្បីៗនៅកម្ពុជាជាច្រើនរូប ត្រូវបានប្រមូលផ្តុំគ្នាមកបង្កើតមាតិកាថ្មីប្លែក ក្នុងន័យទាក់ទាញភ្ញៀវទេសចរ​ជាតិ-អន្តរជាតិឱ្យងាកមកចាប់អារម្មណ៍ពីតំបន់ទេសចរណ៍កម្ពុជា ពិសេសតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅលើទឹកដីខេត្តសៀមរាបតែម្តង។

កម្មវិធីដែល Content Creator ល្បីៗមកប្រមូលផ្តុំគ្នានោះ ឈ្មោះថា «ស៊ីយូខេមបូឌា» (See You Cambodia ) ទស្សនាសៀមរាបឆ្នាំ ២០២៤។ តាមដែលដឹងមក កម្មវិធីនេះផ្តួចផ្តើមបង្កើតឡើងដោយ សហគមន៍ធនញ្ជ័យ ក្រុមការងារខូល័រណាន៍​ ជាមួយយុវជនស្ម័គ្រចិត្តមួយក្រុម​ ដើម្បីជាគំរូផ្ដួចផ្ដើមគាំទ្រ​ដល់យុទ្ធនាការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច​មហាបវរ ធីបតី​ ហ៊ុន​ ម៉ាណែត​ ដើម្បីជំរុញវិស័យទេសចរណ៍ គឺទស្សនាសៀមរាបឆ្នាំ ២០២៤។

សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាល្បីៗលើបណ្តាញសង្គមជាច្រើនរូប រួមមាន៖ ​ពេជ្រ ពិសី ,ក្រុមJTT , លោក សុភា រាជ ,Q Win ,ពេជ្រ សួលី, លោក Jeremie ហៅ ពូបារាំង,​ធាន ទិញ ,​ហាវ ហ៊ាង,​ហេង បូនីកា ,​លក្ខិណា យ៉ានុត ជាដើម នឹងចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះ ទៅតាមជំនាញរបស់ពួកគេ ដែលកម្មវិធីនេះ នឹងប្រកាសដំណើរការជាផ្លូវការ ជាមួយការផ្សព្វផ្សាយចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នេះតទៅ។

អ្នកផលិតមាតិកាល្បីៗដែលបានរៀបរាប់ខាងលើ នឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា រួមទាំងភាពវិជ្ជមានផ្សេងៗនៃដែនដីកម្ពុជាអច្ឆរិយទៅកាន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីឱ្យពួកគេទទួលបានភាពកក់ក្តៅ ពេលធ្វើដំណើរកម្សាន្តនៅកម្ពុជា ឬនិយាយងាយៗថា មកម្តងហើយចង់​មក​កម្សាន្តម្តងទៀត។

ក្នុងនោះផងដែរ ប្រធានបទសំខាន់ដែល Content Creator ល្បីៗនឹងត្រូវផ្តោតទៅលើ គឺបង្ហាញពីទីកន្លែងស្រស់ស្អាតនៃខេត្តសៀមរាប ដែលភ្ញៀវទេសចរ​ពុំសូវស្គាល់, គោល​ដៅ​ទេសចរណ៍នាពេលរាត្រី,គោលដៅសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេងនៅទឹកដីខេត្តសៀមរាប,បង្ហាញពីតំបន់ទេចរណ៍កំពង់ភ្លុក ដែលស័ក្តិសមសម្រាប់ក្រុមផលិតភាពយន្តហូលីវូដមកថតភាពយន្ត,តំបន់ឧទ្យានជាតិភ្នំគូលែនឋានទេវតា,សារមន្ទីរ,សណ្ឋាគារដែលភ្ញៀវទេសចរជាតិ-អន្តរជាតិគួរជ្រើសរើសស្នាក់នៅ,បង្ហាញពីភោជនីយដ្ឋានសម្រាប់​ការទទួលទានអាហារ,មធ្យោបាយធ្វើដំណើរ,សេវាកម្ម និងតំបន់ទេចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរ​គួរទៅទស្សនាកម្សាន្ត។

តាមរយៈការដុតដៃដុតជើងចូលរួមជួយពីសិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាល្បីៗលើបណ្តាញសង្គមជាច្រើន នឹងក្លាយជាចលករដ៏សំខាន់ក្នុងជួយជំរុញ និងលើកកម្ពស់​កំណើនភ្ញៀវទេសចរ​ ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ឱ្យឃើញពីភាពស្រស់ស្អាត ភាពទាក់ទាញនៃតំបន់ទេចរណ៍របស់កម្ពុជាយើង។ ជាពិសេស តំបន់នានានៃខេត្តសៀមរាបតែម្តង ក៏ដូចជាការចូលរួមជំរុញយុទ្ធនាការរបស់ក្រសួងឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ខណៈវិស័យទេចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ