រ៉ូបកូនក្រមុំរបស់ ទេព បូព្រឹក្ស នាថ្ងៃមង្គលការស្អាតខ្លាំងណាស់!

ឈុត​កាត់​នំ​ដែល​សម្រិតសម្រាំង​ជា​ពិសេស​ដោយ​ភ្ជាប់​ជាមួយ​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ​បាន​លេច​វត្តមាន​​​ក្នុង​ថ្ងៃ​មង្គល​តារា​ចម្រៀង​ល្បី​ឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត ។ ជា​ឈុត​កូន​ក្រមុំ​ដែល​ស្រស់​ស្អាត​ និង​ទាក់ទាញ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។

អ្នក​នាង ទេព បូព្រឹក្ស ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍ ​និង​ពោល​សរសើរ​ពី​ឈុត​សម្លៀកបំពាក់​ស្អាត​ៗនៅ​ក្នុង​ថ្ងៃ​មង្គល​ការ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ក្នុង​ចំណោម​ឈុត​ស្រស់​ស្អាត​ដែល​បាន​បង្ហាញ​នា​ឱកាស​នោះ​មាន​ឈុត​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​និង​ទាក់ទាញ​ជាង​គេ។

ជា​ឈុត​កូន​ក្រមុំ​ក្នុង​ពេល​កាត់​នំ​​ច្នៃ​ឡើង​ដោយ​បាន​បញ្ចូល​រចនា​បទ​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន​២ ​នោះ​គឺ​ប្រាសាទ​បន្ទាយ​ស្រី​ និង​ប្រាសាទ​កោះ​កេរ្តិ៍។ ​រ៉ូប​កូន​ក្រមុំ​​​​ដែល​មាន​ទំហំ​ធំ​ខ្លាំង​ និង​មាន​កន្ទុយ​ប្រវែង​ដល់​ទៅ​៦​ម៉ែត្រ (នេះ​បើ​តាម​ការ​បង្ហោះ​ឱ្យ​ដឹង​ពី​សំណាក់​ហាង Anjo Fashion Shop)។ រ៉ូបស​​ពេល​រាត្រី​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ​ដើម្បី​អាច​ចាប់​នូវ​ភាព​លេច​ធ្លោ​ដោយ​ការ​ប្រើ​ស្បៃ​ជា​ច្រើន​ជាន់​ដើម្បី​រៀប​ចេញ​ជា​គ្រោង​របស់​ប្រាសាទ។ មិន​តែ​ប៉ុណ្ណោះ សម្រាប់​ការប៉ាក់នៅ​ចុង​ជើង​នៃ​រ៉ូប​គឺ​ឌិន​ដោយ​ដៃ​សុទ្ធសាធ​ដោយ​បាន​បំបែក​ក្បាច់​បុរាណ​ខ្មែរ​ឱ្យ​ទៅ​ជា​បែប​សហសម័យ​ជំនួស​វិញ។

ពិត​ណាស់​ ឈុត​កូន​ក្រមុំ​ពណ៌​ស​ដែល​ប្រៀប​បី​ដូច​ជា​ព្រះនាង​នៅ​ក្នុង​រឿង​ព្រេង​និទាន​មួយ​នេះ​សក្ដិសម​បំផុត​សម្រាប់​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ ខណៈអ្នកនាង​ជា​តារា​ស្រី​មួយ​រូប​ដែល​ស្រលាញ់​និង​តែង​​លើក​យក​វប្បធម៌​ខ្មែរ​មក​បង្ហាញ​នៅ​ក្នុង​បទ​ចម្រៀង​ជា​ច្រើន​របស់​ខ្លួន​តួ​យ៉ាង​ដូច​ជា​បទ «វីរ​នារី» និង​បទ «ទេវរាជ» ជា​ដើម៕

រូបភាព ៖ The ring wedding cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *