តារាស្រី Cha ChungHwa ដែលមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងប៉ិនប្រសប់កំប្លុកកំប្លែងរបស់នាងក្នុងរឿងភាគកូរ៉េនានាបានប្រកាសពីដំណឹងល្អត្រៀមចូលរោងមង្គលឆាប់ៗនេះ។

ដំណឹងល្អនេះត្រូវបានប្រកាសដោយក្រុមហ៊ុន IOK ដែលជាទ្រនំរបស់តារាស្រី Cha ChungHwa តែម្ដង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន IOK អនាគតស្វាមីរបស់នាងជាមនុស្សក្រៅសិល្បៈម្នាក់ និងជាអ្នកជំនួញវ័យក្មេង។ សម្រាប់មង្គលការនឹងរៀបចំឡើងលក្ខណៈឯកជនមានការចូលរួមតែពីក្រុមគ្រួសារ និងមិត្ដជិតស្និទ្ធប៉ុណ្ណោះ។
បើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន IOK អ្នកទាំងពីរបានមើលចិត្តថ្លើមគ្នាអស់មួយរយៈទើបសម្រេចដឹកដៃគ្នាចូលរោងមង្គលសាងគ្រួសាររួមគ្នា។ សម្រាប់ពេលវេលារៀបចំកម្មវិធីគឺនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣។ ដូច្នេះសូមអ្នកគាំទ្រទាំងអស់ទទួលយក និងអបអរដល់គូស្នេហ៍មួយគូនេះផង។



គួរបញ្ជាក់ឆ្នាំនេះ តារាស្រី Cha ChungHwa មានវ័យ ៤៣ ឆ្នាំហើយ។ រូបនាងចាប់ផ្ដើមចូលសម្ដែងក្នុងរឿងភាគដំបូងក្នុងឆ្នាំ ២០១០ ហើយរូបនាងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនក្នុងរឿងភាគល្បីៗ ដូចជា Mr.Queen, Crash Landing On You, Home Town Cha Cha Cha និង See You in My 19th Life ៕
























Account
Security
Favourite Content