Coldplay ធ្លាប់ចេញមុខការពារ BTS ពេញទំហឹង ក្រោយពិធីករកម្មវិធីមួយនិយាយបែបនេះ

សម្រាប់អ្នកគាំទ្ររបស់ក្រុមតន្រ្ដីរ៉ក់អង់គ្លេស Coldplay និងអ្នកគាំទ្ររបស់ក្រុមតារាចម្រៀង BTS ច្បាស់ជាដឹងរួចមកហើយថា ក្រុមលំដាប់ពិភពលោកទាំងពីរសុទ្ធតែមាន កេរឈ្មោះបោះសំឡេង ល្បីរន្ទឺទូទាំងពិភពលោក ជាពិសេសមិត្តភាពអ្នកទាំងពីរពិតជាល្អមិនអាចកាត់ថ្លៃបាននោះទេ។

រំឮកទៅកាលពី ២ ឆ្នាំមុនក្រុមតន្រ្ដីរ៉ក់ Coldplay ដែលមាន Chris Martin និងជាអ្នកវាយស្គរ Will Champion បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរបស់ប្រទេសអាល្លឺម៉ង់ Late Night Berlin វគ្គទី ១០០។ ក្នុងអំឡុងពេលសម្ភាសផងដែរ Coldplay ក៏បានលើកឡើងអំពីការសហការជាមួយក្រុម BTS ដើម្បីផលិតបទចម្រៀងមានចំណងជើងថា My Universe។ ជាការពិតណាស់ពួកគេមិនអាចបញ្ឈប់អារម្មណ៍រំភើបក្នុងការផលិតបទចម្រៀងរួមគ្នាបាននោះទេ។

ជាមួយគ្នានេះ Will បានទម្លាយថា Christ បានរៀនភាសាកូរ៉េខ្លះៗ ដើម្បីអាចច្រៀងដោយខ្លួនឯងបាននៅពេលដែលពួកគេមិនបានសម្ដែងជាមួយក្រុម BTS ក៏ដូចជាមានបំណងចង់ផ្ញើសារតាមរយៈបទចម្រៀងជូនដល់អ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ហើយ​អាចសាងភាពភ្ញាក់ផ្អើលដល់ពិធីករនៅក្នុងកម្មវិធីនោះយ៉ាងខ្លាំង។ ជាដំបូង​លោកហាក់មានអារម្មណ៍ដូចជាចម្លែកបន្តិច ប៉ុន្តែក្រោយមកវាក៏បានក្លាយជាបទពិសោធន៍មួយដ៏រីករាយទៅវិញ។

ភ្លាមៗនោះពិធីករក្នុងកម្មវិធី Late Night Berlin គឺលោក Klaas Heufer Umlauf ក៏បានលើកឡើងថាបើប្រៀបធៀបជាមួយនឹង Coldplay ក្រុមតារាចម្រៀង BTS មិនបានឈរជើងយូរឆ្នាំក្នុងវិស័យតន្រ្ដីទេ ខណៈដែល Coldplay បានប្រឡូកក្នុងវិស័យមួយនេះរយៈពេល ២៥ ឆ្នាំទៅហើយ ប៉ុន្តែ BTS ទើបតែបាន ៨ ឆ្នាំប៉ុណ្ណោះ។

ដោយមិនចាំយូរទាំង Chris Martin និង Will Champion បាននិយាយកាត់ភ្លាមៗថាបើទោះពួកគេមិនមានបទពិសោធន៍ច្រើនខ្លាំង​ឆ្នាំក្នុងវិស័យតន្រ្ដីក្ដី ក៏អ្នកទាំងប្រាំពីរនៅតែអាចសម្រេចបានសមិទ្ធផលធំៗច្រើនមិនចាញ់រៀមច្បងចាស់វស្សាឡើយ។ Christ បានបន្ថែមថារយៈពេល ៨ ឆ្នាំមកនេះ ក្រុម BTS បានធ្វើការមិនឈប់ឈរ ដើម្បី​ផលិត​បទចម្រៀងដល់ទៅប្រាំបីអាល់ប៊ុមស្ទើរតែច្រើនជាងពួកលោកទៅហើយ។ ដូច្នេះនេះបង្ហាញថាផ្កាយទាំង ៧ ដួងមានសមត្ថភាពខ្លាំងមិនធម្មតាឡើយរហូតអាចធ្វើឱ្យពិភពលោកទទួលស្គាល់ពិតៗ។

គួរបញ្ជាក់ផងដែរ មិនថាបំណងនៃការលើកឡើងរបស់ពិធីករមានចេតនា ឬអចេតនាណាមួយឡើយ ក៏ក្រុម Coldplay បានត្រៀមខ្លួនរួចរាល់ជានិច្ច ដើម្បីការពារមិត្តភក្ដិទាំង​ប្រាំពីររបស់ខ្លួនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ