ហ្វេនៗត្រៀម! សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់អាល់ប៊ុមថ្មី ជាកាដូជូនហ្វេនក្នងឆ្នាំ ២០២៤

កំលោះសង្ហា សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសឱ្យដឹងនៅលើឆាកប្រគំតន្ត្រីដ៏ធំមួយ ក្នុងរាត្រីឆ្លងឆ្នាំថា សម្រាប់ឆ្នាំថ្មីនេះ លោកមានគម្រោងការងារថ្មីច្រើន ហើយក៏មានបទចម្រៀងថ្មីត្រៀមទម្លាក់លើទីផ្សារផងដែរ។

រៀបរាប់ដោយក្តីរំភើប ម្ចាស់បទ «Don’t Compare» លើកឡើងថា លោកមានបទចម្រៀងថ្មីច្រើន ត្រៀមបញ្ចេញ​ឲ្យ​អ្នក​គាំទ្រស្ដាប់​កម្សាន្រ ហើយក៏នឹងមានអាល់ប៊ុមចម្រៀងថ្មីទម្លាក់លើទីផ្សារក្នុងឆ្នាំ​នេះ ដើម្បីទាញយកប្រជាប្រិយភាពបន្ថែមទៀតផង។ កូនច្បងម្ចាស់បទ «ចិត្តព្រៃផ្សៃ» មិនបានបញ្ជាក់នោះទេថា នឹងមានចម្រៀងប៉ុន្មានបទក្នុង​អាល់ប៊ុម​ចម្រៀងថ្មីនេះ ប៉ុន្តែលោកផ្តាំហ្វេនកុំឱ្យខកខានស្តាប់បទចម្រៀងថ្មីទាំងនោះពេលទម្លាក់លើទីផ្សារ។ 

សូមជម្រាបថា បច្ចុប្បន្ន ​ សុវត្ថិ មុនីវណ្ណ ជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម Galaxy Navatra ជាមួយគ្នានឹងឪពុករបស់លោក។ «Don’t Compare» ជា​បទ​ចម្រៀង​ទី​១​របស់ មុនីវណ្ណ ក្នុងទ្រនំ Galaxy Navatra ដោយបទនេះទទួលបានប្រជាប្រិយភាពគួរ​សម។ ក្រៅពីនោះលោកក៏មានបទចម្រៀងថ្មីបញ្ចេញលើទីផ្សារជាហូរហែ ដូចជា «Sixteen Eighteen+», «Talk To Me», «Fireworks» និងបទ «My Angel» ជាចម្រៀងមនោសញ្ចេតនាផ្អែមល្ហែម អន្ទង់ចិត្តសុភាពនារីជាច្រើនឱ្យធ្លាក់អន្លង់ស្នេហ៍កំលោះសង្ហានេះ តាម​រយៈទឹកដមសំឡេងដ៏ពីរោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន