យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Kyunghyang តារាខេប៉ុប CL តារាសម្តែង Gang Dong Won តារាចម្រៀង Song Ga In និង Kim Wan Sun សុទ្ធតែស្ថិតក្រោមការស៊ើបអង្កេតពីការបើកដំណើរការទីភ្នាក់ងាររបស់ខ្លួន ដោយមិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ។


ជាក់ស្ដែង តារាទាំង ៤រូបនេះ កំពុងតែស្ថិតនៅក្រោមការសង្ស័យថា បានបើកដំណើរការទីភ្នាក់ងាររបស់ខ្លួន ដោយមិនបានចុះបញ្ជីសុំបើកអាជីវកម្មឱ្យត្រូវនឹងប្រភេទអាជីវកម្មដែលកំពុងតែដំណើរការ។ តួយ៉ាង ករណីរបស់ Gang Dong Won ដែលបានបង្កើត និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ AA Group ដែលជាក្រុមហ៊ុនចែកចាយសម្លៀកបំពាក់ មិនមែនជាក្រុមហ៊ុនគ្រប់គ្រងសិល្បករនោះទេ។
បច្ចុប្បន្ននេះ ស្ថានីយ៍ប៉ូលិស Yongsan កំពុងតែធ្វើការស៊ើបអង្កេតលើករណីរបស់ CL និង Gang Dong Won ខណៈពេលដែលស្ថានីយ៍ប៉ូលិស Dongbu បានធ្វើការទៅលើករណីរបស់ Kim Wan Sun និងស្ថានីយ៍ប៉ូលិស Seocho ធ្វើការលើករណីរបស់ Song Ga In។
ឆ្លើយតបនឹងបញ្ហាខាងលើ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េខាងត្បូងបានប្រកាសរយៈពេលអនុគ្រោះសម្រាប់ការចុះបញ្ចីអាជីវកម្មទៅលើប្រភេទក្រុមហ៊ុនទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះវិញ សេវាពន្ធជាតិនឹងធ្វើការត្រួតពិនិត្យទៅលើរបាយការណ៍ចំណូលចំណាយរបស់ក្រុមហ៊ុនទាំងនោះ ដើម្បីផ្ទៀងផ្ទាត់ទៅលើករណីគេចពន្ធ៕

























































Account
Security
Favourite Content