ត្រឹមរូបថត ១ សន្លឹក V អាចធ្វើឱ្យរដ្ឋាភិបាលបោះទុនជាង ៦៩ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍផ្សារមួយកន្លែង ទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលក្រុង Chuncheon មានគម្រោងចំណាយប្រាក់ ១ ពាន់លានវ៉ុន ឬប្រមាណ​ ៦៨៥ ០០០ ដុល្លារអាមេរិក ដើម្បីកែលម្អផ្សារប្រពៃណី Chuncheon Pungmul Market ក្រោយអ្នកគាំទ្រជាច្រើនរូប ប៉ងទៅលេងទីតាំងខាងលើនេះ បន្ទាប់ពី V បង្ហោះរូបនៅលើគណនី Instagram។  

កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅនេះ V បានចែករំលែករូបថតថ្មីៗ និងបានប្រាប់អ្នកគាំទ្រឱ្យដឹងពីដំណឹងល្អ ដែលខ្លួនបានឡើងតំណែងជា ពលបាលត្រី ក្រោយពីចំណាយពេលហ្វឹកហាត់ក្នុងជួរទាហ៊ានអស់ពេល ១ឆ្នាំជាង។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងរូបថតទាំងនោះ អ្នកគាំទ្រមិនតិចរូបទេបានចាប់អារម្មណ៍ទៅលើរូបថតមួយសន្លឹក ដែលតារាប្រុសវ័យ ២៩ឆ្នាំរូបនេះ បានអង្គុយថតជាប់ទៅនឹងសសរធំមួយ រហូតដល់អ្នកគាំទ្របានធ្វើការស្វែងរកអាសយដ្ឋាននេះ មុននឹងបានចម្លើយថា ទីតាំងមួយនេះមានឈ្មោះថា Chuncheon Pungmul Market ជាផ្សារដែលលក់របស់ចាស់ៗតម្លៃធូរថ្លៃ ក្នុងទីក្រុង Chuncheon ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។

ជាក់ស្ដែង ក្រោយមានហេតុការណ៍ខាងលើនេះកើតឡើង ទីតាំងនេះបានក្លាយជា ក​ន្លែងដែល​ Army (ឈ្មោះក្រុមអ្នកគាំទ្រ) ជាច្រើននាក់ចង់ទៅដើរលេងកម្សាន្ត។ តួយ៉ាង អ្នកគាំទ្រម្នាក់បានសរសេរថា៖ “ខ្ញុំនឹងកត់ចំណាំទីតាំងនេះទុក និងទៅលេងទីនេះ នៅពេលដែលខ្ញុំបានទៅទីក្រុង ChunCheon”

ឆ្លើយតបនឹងសន្ទុះនៃការចាប់អារម្មណ៍របស់ក្រុម អ្នកគាំត្រ នៅថ្ងៃទី១ ខែមីនាថ្មីៗនេះ សារព័ត៌មាន Chosun Daily បានចុះផ្សាយថា រដ្ឋបាលក្រុង Chuncheon បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការអភិវឌ្ឍទីតាំងផ្សារខាងលើ ស្របឱ្យសមស្របទៅនឹងប្រជាប្រិយភាពដែល​ V បាននាំយកមក។

ដោយអត្ថបទព័ត៌មានដដែលនេះបានឱ្យដឹងលម្អិតថា គម្រោងមួយនេះបានជ្រើសរើសដោយផ្ទាល់ពីក្រសួង សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី របស់កូរ៉េខាងត្បូង ជាមួយនឹងទឹកប្រាក់វិនិយោគចំនួន ១ ពាន់លានវ៉ុន ឬប្រមាណ​ ៦៨៥ ០០០ ត្រឹមឆ្នាំក្រោយ ដើម្បីកែប្រែពីផ្សារបែបប្រពៃណី ទៅជាគោលដៅទេសចរណ៍មួយនៅក្នុងតំបន់។

គួររំឭកផងដែរថា នៅសល់ពេលមិនដល់ ១០០ថ្ងៃទៀតទេ ពោលគឺថ្ងៃទី ១០ ខែមិថុនា​ខាងមុន V នឹងបញ្ចប់ភារកិច្ចបម្រើជាតិ ត្រៀមខ្លួនត្រឡប់មកប្រឡូកក្នុងវិស័យខេប៉ុបសាជាថ្មី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *