តារាសម្ដែងប្រុសហូលីវូដ Chris Evan ឬគ្រប់គ្នាស្គាល់ថាជាតួអង្គ Captain America និងមិត្ដស្រីវ័យក្មេង Alba Baptista បានរៀបការហើយកាលពីថ្ងៃអាទិត្យទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅឯទីក្រុង Boston។ នេះបើយោងតាមប្រភពព័ត៌មាន Hello Magazine។

តាមប្រភពដដែលបានឱ្យដឹងថា ពិធីមង្គលការរបស់អ្នកទាំងពីរធ្វើឡើងជាលក្ខណៈឯកជន និងមានការតឹងតែងខ្លាំង ដោយអ្នកចូលរួមទាំងអស់ត្រូវចុះហត្ថលេខាយល់ព្រមធ្វើតាមការដាក់សំណើររបស់ម្ចាស់កម្មវិធី។ សូម្បីទូរសព្ទក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងកម្មវិធីដែរ ជៀសវៀងការបែកធ្លាយរូបភាព ឬព័ត៌មាននានា។ អ្នកចូលរួមត្រូវបានរាយការណ៍ថាសុទ្ធសឹងតែជាអ្នកជិតស្និទ្ធ និងតារាសម្ដែងក្នុងរឿងខ្សែស្រឡាយ Marvel។

ទំនាក់ទំនងរបស់តារាសម្ដែងប្រុស Chris Evan និងមិត្ដស្រីវ័យ ២៦ ឆ្នាំ Alba Baptista ត្រូវបានទម្លាយកាលពីចុងឆ្នាំ ២០២២។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនជាងមួយឆ្នាំមកហើយ។ ខណៈមិត្ដភក្ដិរបស់លោកបានបង្ហើបថា អ្នកទាំងពីរពិតជាគួរឲ្យស្រឡាញ់ខ្លាំង និងមានទំនាក់ទំនងល្អចេះយល់ចិត្តគ្នា។ ស្របពេលដែលគ្រួសាររបស់តារាប្រុស Chris Evan ពិតជាស្រឡាញ់ចូលចិត្ដ Alba Baptista យ៉ាងខ្លាំង៕



























Account
Security
Favourite Content