ចន​ ច័ន្ទ​លក្ខិណា និង យុត្ថារ៉ា ឆានី ពោលពាក្យជូនពរថ្ងៃខួបវ័យ ១៨ ឆ្នាំ ​កូនស្រីយ៉ាងមានន័យ

បើ​ទោះ​ជា​ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​រវាង​តារា​ស្រី ចន ច័ន្ទលក្ខិណា និង​តារា​ប្រុស យុត្ថារ៉ា ឆានី បាន​បញ្ចប់​ទៅ​ច្រើន​ឆ្នាំ តែ​គ្រួសារ​នៃ​អ្នក​ទាំង ២ នៅ​បន្ត​រាប់អាន​គ្នា​ជាបងប្អូន​ ហើយ​កូនស្រី​បណ្ដូលចិត្ត​របស់​តារា​ជើងចាស់​គូ​នេះ នៅតែ​ទៅ​មក​រក​អ្នក​មាន​គុណ​ធម្មតា។

ថ្មី​ៗ​នេះ​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ ដ៏​មាន​បទពិសោធន៍ ចន ច័ន្ទលក្ខិណា បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​កូនស្រី នី ហង្សាជូលី គម្រប់​វ័យ ១៨ ឆ្នាំ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​លោក យុត្ថារ៉ា ឆានី ដើម្បី​ជូន​ពរ​កូន​ស្រី​ដ៏​ស្រស់​ស្អាត។

ទាំង ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី សុទ្ធតែ​បាន​បង្ហោះ​រូបភាព​ដែល​បាន​ថត​រួម​គ្នា​នៃ​អ្នក​ទាំង ៣ ហើយ​បាន​ពោល​ពាក្យ​ខ្លី​ៗ​ទៅកាន់ នី ហង្សាជូលី តែ​មាន​ន័យ​ជ្រាលជ្រៅ​ខ្លាំង។ អ្នកនាង ចន ច័ន្ទលក្ខិណា ជា​ម្ដាយ​បាន​សរសេរ​រៀបរាប់​ថា “ប៉ា ម៉ាក់ ស្រលាញ់​កូន​ជា​រៀង​រហូត”។ ចំណែក​លោក យុត្ថារ៉ា ឆានី វិញ​ក៏​បាន​សរសេរ​រាយរាប់​ពី​ទំហំ​ចិត្ត​ស្រលាញ់​ទៅ​កាន់​កូនស្រី​ត្រួយ​បណ្ដូល​ចិត្ត “រីករាយ​ថ្ងៃ​ខួប​កំណើត​កូន​ស្រី​បណ្ដូល​ចិត្ត​ប៉ា ចម្រើន​វ័យ​ចូល ១៨ ឆ្នាំ ប៉ា​ជូនពរ​កូនស្រី ជួប​តែ​សេចក្ដី​សុខ​ ប្រាជ្ញា​ឈ្លាសវៃ មាន​សំណាង​ល្អ​ពេញ​មួយ​វិត​ Daddy love you”។

រូបភាព​ជុំ​គ្នា ៣ នាក់​ឪពុក ម្ដាយ និង​កូនស្រី​ធំ​ពេញវ័យ​ប៉ុន​ខ្លួន ត្រូវ​បាន​អ្នក​គាំទ្រ​ចូល​ទៅ​សរសើរ​ពី រូប​សម្រស់ និង​ការ​ចិញ្ចឹម​បីបាច់​កូន​បាន​យ៉ាង​ល្អ។ អ្វី​ដែល​អ្នក​គាំទ្រ​កត់​សម្គាល់ គឺ​ម្ចាស់​ខួប​ត្បិត​វ័យ ១៨ ឆ្នាំ តែ​ស្រស់​ស្អាត និង​កម្ពស់​បាន​មិន​ចាញ់​ឪពុក​ម្ដាយ​ឡើយ ហើយ​កាន់តែ​ពិសេស ជូលី ពូកែ​រៀបចំ​ខ្លួន​បាន​សមរម្យ។

គួរ​បញ្ជាក់​ថា នី ហង្សាជូលី ​មាន​ទាំង​រូប​សម្រស់​ និង​ទេព​កោសល្យ​កាត់​ទៅ​រក​អ្នក​ម្ដាយ​ ដោយ​យុវតី​រូប​នេះ​បាន​បង្ហាញ​មុខ​ក្នុង​ការ​ថត​ប្រូម៉ូត​ផលិតផល​ជាមួយ​ម្ដាយ​ញឹកញាប់។ កូន​ស្រី​តារា​សម្ដែង​​រូប​នេះ​តែង​ត្រូវ​បាន​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ពោល​សរសើរ​​ថា​ជា​ក្មេង​ស្រី​សុភាព​រាប​សារ​ទន់​ភ្លន់ ​និង​មាន​ចំណេះ​ដឹង​គួរ​ឲ្យ​សរសើរ៕

រូបភាព៖ Indra Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *