Choi SungBong ជាតារាចម្រៀងប្រុសម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ លោកត្រូវបានមហាជនស្គាល់ និងគាំទ្រក្រោយជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី Got Talent របស់ប្រទេសកូរ៉េ។

តារាប្រុសរូបនេះត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់ខ្លួននៅតំបន់ Yeoksam-Dong, Gangnam Gu ទីក្រុង សេអ៊ូល កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣។
មុនស្លាប់លោកបានបង្ហោះសារសុំទោសដល់អ្នកគាំទ្រទាំងឡាយដែលមានបញ្ហាដោយសារតែរូបលោក។ លោកនឹងប៉ះប៉ូវគ្រប់យ៉ាងឡើងវិញ។ បើតាមការពិនិត្យ និងធ្វើកោលសល្យវិច័យរបស់ប៉ូលីស តារាប្រុស Choi SungBong បានធ្វើអត្ដឃាតខ្លួនឯង។


ដើមហេតុដែលធ្វើឱ្យគ្រប់គ្នាជឿថា លោកសម្រេចចិត្តសម្លាប់ខ្លួនដោយសារតែត្រូវគេចាប់បានថាធ្វើពុតជាកើតជំងឺមហារីកដើម្បីទទួលប្រាក់ និងជំនួយពីអ្នកគាំទ្រ។ បើតាមប្រភពជិតស្និទ្ធ រូបលោកមានបញ្ហាច្រើនត្រូវការប្រាក់ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរផងដែរ។ ដោយសារតែសម្ពាធ និងមានអារម្មណ៍ខុសឆ្គងផងទើបលោកដាច់ចិត្តគិតខ្លីដូច្នេះ។
យោងតាមប្រភពព័ត៌មាន The Star News បានឱ្យដឹងថា បន្ទាប់ពីរូបលោកស្លាប់អស់រយៈពេល ៣ ថ្ងៃគឺគ្មានក្រុមគ្រួសារ ឬសាច់ញាតិណាមកទទួលយកសពទៅធ្វើបុណ្យឡើយ។ ជាក់ស្ដែង សពលោកត្រូវបានទុកចោលនៅឯមន្ទីរពេទ្យ ហើយចុងក្រោយមិត្តភក្ដិរបស់លោកបានជួយរៀបចំចាត់ចែងធ្វើបុណ្យសពឱ្យចប់ចុងចប់ដើមឱ្យដើម្បីឱ្យរូបលោកទៅឱ្យបានស្ងប់ចិត្ត។

បើតាមការលើកឡើងផ្ទាល់របស់តារាប្រុស Choi SungBong កាលនៅមានជីវិត លោកត្រូវឳពុកម្ដាយបោះបង់ចោលតាំងពីនៅក្មេង និងត្រូវរស់នៅមណ្ឌលកុមារកំព្រា៕























Account
Security
Favourite Content