អ្នក​ចិត្ត​វិទ្យា​បក​ស្រាយ “ហេតុ​អ្វី​មនុស្ស​ឆ្លាតៗ​មាន​មិត្ត​តិច​ជាង​មនុស្ស​ធម្មតា?”

មនុស្ស​ភាគ​ច្រើន​តែង​តែ​ឆ្ងល់​ថា​ “​សេចក្តី​សុខ​ក្នុង​ជីវិត​កើត​ចេញ​ពី​អ្វី​?​”​ អាច​ជា​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​?​ ឬ​មាន​ត្រឹម​តែ​មិត្ត​ជិត​ស្និទ្ធ​ប៉ុន្មាន​នាក់​?​ ​ជឿ​ថា​គ្រប់គ្នា​ប្រាកដ​ជា​បាន​ស្គាល់​មនុស្ស​ពូកែ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​ ដែល​ពួក​គេ​មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន​ រួច​ប្រាកដ​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​គេ​រាប់​អាន​មនុស្ស​តិច​ម្ល៉េះ​?​ ខាង​ក្រោម​នេះ​គឺជា​ចម្លើយ​ពីអ្នក​ជំនាញ​ខាង​ចិត្ត​វិទ្យា។

អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​​ច្រើន​មាន​ក្ដី​សុខ តែ​មនុស្ស​ឆ្លាត​គឺ​ករណី​លើកលែង​

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ The​ British​ Journal​ of​ Psychology​ បង្ហាញ​ថា​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ ១៨​ ដល់​ ២៨​ ឆ្នាំ​មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​បាន​ស្ថិត​នៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​បែប​នេះ​ទេ​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​ IQ​ ខ្ពស់​។​ មាន​ន័យ​ថា​អ្នក​កាន់​តែ​ឆ្លាត​ កាន់​តែ​មិន​ចូល​ចិត្ត​សង្គម​ដែល​ហ៊ឺហា​ និង​មិន​សូវ​ត្រេកអរ​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​។​

ហេតុ​អ្វី​បាន​ជា​បែប​នេះ​?​ ព្រោះ​មនុស្ស​ដែល​ឆ្លាត​ផ្តោត​លើ​គោលដៅ​រយៈពេល​វែង​ ខណៈ​ពេល​ដែល​មនុស្ស​ទូទៅ​ផ្តល់​តម្លៃ​លើ​សង្គម​ច្រើន​ជាង​។​ ពួក​គេ​មាន​សេចក្តី​សុខ​ដែល​បាន​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ មិត្ត​ជំនាន់​ជាមួយ​គ្នា​ខ្លះ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ មិត្តភ័ក្ដិ​ខ្លះ​ទៀត​មាន​ធុរកិច្ច​ជា​របស់​ខ្លួន​។​ ប៉ុន្តែ​មនុស្ស​ឆ្លាត​គេ​នៅ​បន្ត​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​ ដោយ​ការ​ចំណាយ​ពេល​ជាមួយ​ខ្លួន​ឯង​និង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​ ព្រោះ​ពួក​គេ​យល់​ថា​ជួប​មនុស្ស​កាន់​តែ​ច្រើន​បញ្ហា​ក៏​កាន់​តែ​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​របស់​ខ្លួន​ ជា​ពិសេស​ធ្វើ​ឱ្យ​បាត់បង់​សមាធិ​។​

ម្យ៉ាង​វិញ​ទៀត​ពួក​គេ​មាន​សេចក្តី​សុខ​ជាង​គេ​គឺ​នៅ​ពេល​ដែល​បាន​ចំណាយ​ពេល​វេលា​ជាមួយ​ខ្លួន​ឯង​។​ ដូច្នេះ​គេ​សុខ​ចិត្ត​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​មាន​ពេល​វេលា​សម្រាក​លំហែ​ ជំនួស​ឱ្យ​ការ​ដើរ​លេង​ជួបជុំ​មិត្ត​ភក្តិ​នៅ​យប់​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ​។​

មិន​មែន​មាន​ន័យ​ថា​ ពួក​​គេ​មិន​យល់​ពី​តម្លៃ​មិត្តភាព​នោះ​ទេ ​ប៉ុន្តែ​ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ដើម្បី​សម្រេច​តាម​ក្តី​សុបិន​សិន​។​ កាល​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន​ បុព្វបុរស​យើង​មាន​ចំនួន​ប្រជាជន​តិច​ទើប​ត្រូវ​ប្រើ​ជីវិត​រួម​គ្នា​ដើម្បី​ការ​រស់រាន​ និង​បន្ត​ពូជ​។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ផ្ទុយ​ស្រឡះ​ ទាល់​តែ​ជា​មនុស្ស​ឆ្លាត​ទើប​អាច​ដោះស្រាយ​បញ្ហា​ថ្មី​ៗ​ និង​ប្រឈម​មុខ​បាន​គ្រប់​ហេតុការណ៍​។​ ជា​ពិសេស​ គេអាច​សម្រប​ខ្លួន​តាម​កាលៈទេសៈ​កាន់​តែ​ងាយ​ស្រួយ​ ថែម​ទាំង​អាច​រួម​បញ្ចូល​សភាវគតិ​របស់​បុព្វបុរស​ទៀត​ផង​ដើម្បី​ឱ្យ​សម​ស្រប​នឹង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​។​ នេះ​ក៏​ដោយ​សារ​ពួក​គេ​មាន​សមត្ថភាព​អាច​ដក​ខ្លួន​ចេញ​ពី​ការ​ជ្រួលជ្រើម​តាម​បរិបទ​សង្គម​បាន​ រួច​បែរ​មក​ផ្តោត​លើ​ការ​សម្រេច​គោលដៅ​ជំនួស​វិញ​។​ ពួក​គេ​មើល​ឃើញ​តម្លៃ​នៃ​មិត្តភាព​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ​ ដូច្នេះ​គេ​ក៏​ផ្តល់​តម្លៃ​លើ​ចំណង​មិត្តភាព​ដូច​គេ​ដូច​ឯង​ដែរ​។​ គ្រាន់​តែ​គេ​ចង់​បែង​ចែក​ពេលវេលា​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ចំណេញ​បំផុត​។​ សរុប​មក​ពួក​គេ​ក៏​ស្រឡាញ់​មិត្តភាព​ស្មើ​នឹង​ក្តី​សុបិន​របស់​ខ្លួន​ដែរ​ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប